លោក ម៉ៅ ធនិន អភិបាល ខេត្តពោធិ៍សាត់ ចែកប័ណ្ណកម្មសិទ្ធ ដីធ្លីជូនពលរដ្ឋចំនួន ៤២៥នាក់ នៅស្រុកកណ្តៀង

ពោធិ៍សាត់៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន រួមនិងមន្ត្រីជំនាញក្រោមឱវាទ នៅព្រឹកថ្ងៃទី ០៦ ខែ មករា ឆ្នាំ២០១៦នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីចែកប័ណ្ណ កម្មសិទ្ធដីធ្លី ជូនប្រជាពលរដ្ឋប្រមាណ ៤២៥ នាក់ ដែលមកពីភូមិជ័យជំនះ  ឃុំអន្ល់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

មានប្រសាសន៍ ទៅកាន់ប្រជាពលរដ្ឋ ក្នុងឱកាសនោះ លោក ម៉ៅ មនិន បាន ផ្តាំផ្ញើ និងពាំនាំការសួរ សុខទុកនឹករលឹក ពីសំណាក់ថ្នាក់ដឹកនាំកំពូល របស់គណបក្សប្រជាជនកម្ពុជា ជាពិសេស សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រមុខនែរាជរដ្ឋាភិបាកម្ពុជា ដែលលោកតែងតែគិតគូរ នឹករលឹកអំពីសុខទុក្ខ របស់ប្រជាពលរដ្ឋជានិច្ច។

លោកអភិបាលពោធិ៍សាត់ ក៍បានមានប្រសាសន៍ ផ្តាំផ្ញើចំពោះ ប្រជាពលរដ្ឋដែល និងទទួលបានប័ណ្ណកម្មសិទ្ធដីធ្លីនេះទៅ សូមថែរក្សាឱ្យបានគង់វង្ស ជៀសសវាងការបាត់បង់បង់ ឬរហែកដោយប្រការ ណាមួយឱ្យសោះ ពីព្រោះប័ណ្ណកម្មសិទ្ធដីធ្លីនេះ គឺជាមាសប្រាក់សម្រាប់ អាយុជីវិតរបស់បងប្អូន ទៅថ្ងៃអនាគត៕