ក្រុមហ៊ុន Dell សម្ពោធ ផលិតផលថ្មីនៃ Dell Future Ready Workforce

ភ្នំពេញ៖ ក្រុមហ៊ុន Dell បានប្រកាសដំណើរការ ដាក់សម្ពោធផលិតផលថ្មីនៃ Dell Latitude , Optiplex  និង Precision នៅថ្ងៃទី៥ ខែ មករា ឆ្នាំ២០១៥ ។

លោកស្រី Lertluk  Kunlasutti អគ្គនាយកប្រចាំតំបន់នៃឥណ្ឌូចិន បាន លើកឡើងពី future-ready workforce និងវិធីសាស្ដ្រដែលក្រុមហ៊ុន Dell កំពុងធ្វើការជាមួយអតិថិជនរបស់ខ្លួន ដើម្បីបំពេញតំរូវការជាចាំបាច់ ជាមួយការប្រើប្រាស់ឧបករណ៍ដែលត្រឹមត្រូវ។

លោកស្រីបានបញ្ជាក់ថា “យើងដឹងហើយថា មិនមានវិធីសាស្ដ្រ ដែលអាចកែប្រែត្រូវគ្នា ទៅនឹងការផ្លាស់ប្ដូរកន្លែងការងារ ទាំងស្រុងនោះទេ គ្រប់ក្រុមហ៊ុនទាំងអស់ នឹងចាំបាច់ត្រូវការពិចារណាឡើងវិញ អំពីវិធីសហការគ្នានិងអភិរក្សផលិតភាព ក្នុងការធ្វើការឲ្យមានប្រសិទ្ធភាព។

ជាមួយនឹងការយល់ដឹង របស់អ្នកប្រើប្រាស់ និងតម្រូវការជាក់លាក់របស់ពួកគាត់ អ្នកអាចបង្កើតឲ្យមានភាពជឿជាក់ និងសុវត្ថិភាព ដើម្បីតភ្ជាប់ពី វិធីដែលពួកគេធ្វើការ ជាមួយនិងថវិកាដែលមានកំរិត”។

លោក Tan Hiang អ្នកជំនាញផ្នែកដំណោះស្រាយ ជូនអតិថិជនមកពីក្រុមហ៊ុន Dell ប្រចាំតំបន់អាស៊ីខាងត្បូង បានមានប្រសាសន៍ “ចាប់ពេលនេះ គឺជាពេលវេលាត្រឹមត្រូវ ដើម្បីធ្វើឲ្យប្រព័ន្ធរបស់អតិថិជន របស់អ្នកមានភាពល្អប្រសើរឡើង”៕