ពិធី​ចុះហត្ថលេខា​លើ​អនុស្សា​រណៈ​យោគយល់​រវាង​មន្ទីរពេទ្យ​ជោ​រៃ​ភ្នំពេញ និង​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល

រាជធានីភ្នំពេញ ៖ កាលពី​ព្រឹកថ្ងៃទី​០៦ មករា ២០១៦ នេះ នៅ​សាល​ប្រជុំ​មន្ទីរ​ពេទ្យជោរៃ បឹងស្នោ មានរៀបចំពិធី​ចុះ​ហត្ថ​លេខា​​លើ​អនុ​ស្សារណៈ​យោគយល់​រវាង​មន្ទីរពេទ្យ​ជោរៃភ្នំពេញ និង​សាកល​វិទ្យា​ល័យ​ វិទ្យាសាស្ត្រ​សុខាភិបាល ក្រោម​ការ​អញ្ជើញ​ចូលរួម​ពី​លោក​ផុន វឌ្ឍនៈ សាកលវិទ្យាធិការ​នៃសាកលវិទ្យា​ល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ។

គួរបញ្ជាក់ថា ​មន្ទីរពេទ្យ​ជោរៃនៅ​ប្រទេសកម្ពុជា​បានបើក​រយៈ​ពេល​២ឆ្នាំ​មកហើយ ដោយ​ទទួលព្យាបាល​អ្នក​ជំងឺ​សរុប​ជាង​១០ម៉ឺន
​នាក់​។