​ឃាត់ខ្លួន​ជនសង្ស័យ​​ជួញដូរ​​ថ្នាំញៀន​​​១១​នាក់​ ​​បញ្ជូន​ទៅ​​សាលា​ដំបូង​ខេត្ត​

ខេត្តសៀមរាប ​៖ ​ប៉េអឹម​ខេត្ត​ចុះ​ប្រតិបត្តិ​ការ​​បង្ក្រាប​​គ្រឿង​ញៀន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយត្រី ប៉ោ វណ្ណ​និ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បានឱ្យ​កម្លាំង​ក្រោម​ឱវាទ​ដឹកនាំ​ដោយ​​លោក​អនុ​សេនីយ៍ ធា​វ ច័ន្ទ​តារា នាយការិយាល័យ​កងរាជអាវុធហត្ថ​​ខេត្ត សហការ​ជាមួយ​កម្លាំងអន្តរាគមន៍​ចល័តពិសេសរបស់​កងរាជអាវុធហត្ថ​ខេត្ត ចុះ​​ឡោម​ព័ទ្ធ​ចាប់មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់គ្រឿងញៀនយ៉ាង​សកម្មនៅ​ក្នុង​ក្រុង​សៀមរាប ​​ដោយ​ឃាត់ខ្លួន​​ជនសង្ស័យ​ចំនួន​១១​នាក់​និង​វត្ថុ​តាង​មួយ​ចំនួន​នាំ​យក​មក​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តដើម្បី​សួរនាំ​ ​​កាល​ពី​​​ថ្ងៃ​ទី​៤ ​មក​រា ២០១៦ ​ស្ថិត​នៅក្រុង​​តសៀមរាប ខណៈ​ពួក​គេ​កំពុង​ចែកចាយ​តាម​ផ្លូវ​សាធារណៈ​និង​នៅ​តាម​ផ្ទះ​ជួល ។

លោក​អនុ​សេនីយ៍ ធា​វ ច័ន្ទ​តារា ​បាន​ឱ្យ​ដឹង​ថា យុវជន​សង្ស័យ​ទាំង​១១​នាក់ មាន ​​១/​ឈ្មោះ នុ​ត រតនៈ ​​អាយុ​៣៥​ឆ្នាំ​ ​២/​ឈ្មោះ ពៅ វ​ណ្ណា​រ៉ូ ​អាយុ​១៧​ឆ្នាំ​ ​៣/​ឈ្មោះ រុន ភារ​ម្យ ហៅជឿ ​អាយុ​២១​ឆ្នាំ​ ​​៤/ឈ្មោះ ខន ខូ​ន ​អាយុ​២៩​ឆ្នាំ ​៥/​ឈ្មោះ ស្រី សុវណ្ណ ហៅ​ភាព ​​អាយុ​២៩​ឆ្នាំ​​ ៦/​ឈ្មោះ តាន់ រស្មី ហៅ​ចក់ ​​អាយុ​២២​ឆ្នាំ​ ​​៧/​ឈ្មោះ ជុង វណ្ណី ​អាយុ​២១​ឆ្នាំ​​ ៨/​ឈ្មោះ ពេជ្រ ចាន់​ឆៃ​យ៉ា ​​អាយុ​២១​ឆ្នាំ​ ​​៩/​ឈ្មោះ កែវ សុ​ភ័​ក្ក្រ ​អាយុ​២៣​ឆ្នាំ​ ​​១០/​ឈ្មោះ សួន ប៉ានូ ​អាយុ​១៧​ឆ្នាំ​ ​​និង​​១១/​ឈ្មោះ ថន សុ​ជា ​អាយុ​២៧​ឆ្នាំ​​ ​។​

​ចំណែក​វត្ថុ​តាង​ដែល​ដកហូត​​ រួម​មាន​​ ទូរស័ព្ទ​​​៧​គ្រឿង​ ​ម្សៅ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​)​​១៧​កញ្ចប់ ទម្ងន់​ស្មើ​៩.០៤​ក្រាម  WY​១​គ្រាប់ ម៉ូតូ​​៧​គ្រឿង ព្រមទាំង​ឧបករណ៍​វេច​ខ្ចប់​​សម្រាប់​លក់​ និង​ប្រើប្រាស់​មួយ​ចំនួន​ធំ​​ទៀត​ ។

​ជន​សង្ស័យ​ទាំង​១១នាក់​ខាង​លើ​នេះ ត្រូវ​បាន​កងរាជអាវុធហត្ថ​ខេត្ត​​កសាង​សំណុំរឿងបញ្ជូន​​ទៅ​​សាលា​ដំបូង​ខេត្ត​នៅ​ថ្ងៃ​ទី​៦​​ មករា​ ២០១៦ ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ ៕​