ជើង​ខ្លាំង​កម្ពុជា៣រូប​​​ចង់​ទៅ​ប្រកួត​ Thai Fight មិន​ទាន់​​បាន​សម្រេច

ជើង​ខ្លាំង​កម្ពុជា៣រូប​​​ចង់​ទៅ​ប្រកួត​ Thai Fight មិន​ទាន់​​បាន​សម្រេច

​ឡុង សុភី, រឿង សោភ័ណ្ឌ ​និង​ ឡៅ ចន្ទ្រា ​សុទ្ធ​តែ​​ធ្លាប់​បាន​ប្រាប់​ Sabay ថា​​ចង់​ទៅ​ប្រកួត​​កម្ម​វិធី Thai  Fight ​ដើម្បី​​លើក​មុខមាត់​​វិស័យ​ប្រដាល់​ខ្មែរ​ឲ្យ​ពិភព​លោក​បាន​ដឹង។

 

រឿង សោភ័ណ្ឌ៖ ​​ដំបូង​ឡើយ​អ្នក​លេង​​កណ្ដាប់​ដៃ​​ រឿង សោភ័ណ្ឌ ​​ធ្លាប់​បាន​ប្រាប់​ថា​ «​ទោះ​ជា​ឲ្យ​តម្លៃ​ខ្លួន​ប៉ុន្មាន​ន៏​មិន​ទៅ​​ប្រកួត​ Thai Fight ដែរ​ ព្រោះ​គ្មាន​ជ័យជម្នះ​ជួន​ជាតិ​»។ ប៉ុន្តែ​មុន​ពេល​ការ​ប្រកួត​របស់​​ កែវ រំចង់ កាល​ពី​ថ្ងៃ​ឆ្លង​ឆ្នាំ​ ​​​រូប​គេ​បាន​កែ​ប្រែ​គំនិត​ថា ចង់​ទៅ​ប្រកួត​​ក្នុង​កម្មវិធី Thai Fight វ៉ៃ​ជា​មួយ Iquezang Kor Rungthanakeat ​ថែម​ទាំង​ប្រលយពាក្យ​​ថា« Iquezang គ្មាន​អ្វី​អស្ចារ្យ» ។

 

ជើង​ខ្លាំង​កម្ពុជា៣រូប​​​ចង់​ទៅ​ប្រកួត​ Thai Fight មិន​ទាន់​​បាន​សម្រេចកីឡាករ រឿង សោភ័ណ្ឌ

 

ឡុង សុភី ៖​ ​​​​​​ស្រប​ពេល​អ្នក​លេង​ជង្គង់ ឡុង សុភី​ ​ក៏​ធ្លាប់​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា រូប​គេ​ពិត​ជា​ចង់​ទៅ​​ប្រកួត​ក្នុង​កម្មវិធី​របស់​ប្រទេស​ថៃ​នេះ​ខ្លាំង​មែន​ទែន​ ថែម​ទាំង​ធ្លាប់​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា​​ខ្លួន​បាន​ទៅ​ប្រកួត​ជា​មួយ​ជើង​ខ្លាំង​របស់​ថៃ​ Saenchai ​ទៀត​ផង។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ការ​រង់​ចាំ​បាន​រលាយ​ទៅវិញ​ ​ដោយ​សារ​អ្នក​រៀប​ចំ​ការ​ប្រកួត​មិន​បញ្ជូន​ឯកសារ​មក​ទាន់​ពេល​វេលា។

 

ជើង​ខ្លាំង​កម្ពុជា៣រូប​​​ចង់​ទៅ​ប្រកួត​ Thai Fight មិន​ទាន់​​បាន​សម្រេច កីឡាករ ឡុង សុភី

 

​ឡៅ ចន្ទ្រា ៖​ ទន្ទឹម​នឹង​នោះ​ដែរ​​ជើង​ខ្លាំង​វ័យ​ក្មេង​ ឡៅ ចន្ទ្រា ​បាន​ប្រាប់​ឲ្យ​ដឹង​ផង​ដែរ​ថា រូប​គេ​ចង់​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​លើ​ឆាក​អន្តរជាតិ​ ​តាម​រយៈ​ការ​​ឡើង​សង្វៀន​ Thai Fight ។ ទៅ​សង្វៀន​ Thai Fight ​នេះ​​រូប​គេ​​មិន​ខ្លាច​ជើង​ខ្លាំង​​មក​ពី​ប្រទេស​​ណា​ឡើយ​ ពោល​ឲ្យ​តែ​​ត្រូវ​ប្រភេទ​ទម្ងន់​វ៉ៃ​ទាំង​អស់៕

 

ជើង​ខ្លាំង​កម្ពុជា៣រូប​​​ចង់​ទៅ​ប្រកួត​ Thai Fight មិន​ទាន់​​បាន​សម្រេចកីឡាករ ឡៅ ចន្ទ្រា

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​