គជប ចេញ​បញ្ជីរាយនាម​បេក្ខជន អគ្គលេខាធិការ ៣​រូប និង​អគ្គលេខាធិការរង គជប ១២ រូប​

ភ្នំពេញ: គជប នៅ​ព្រឹក​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៦ បានចេញ​នូវ​បញ្ជីរាយនាម​ចុងក្រោយ នៃ​បេក្ខជន​អគ្គលេខាធិការ ៣ រូប និង​អគ្គលេខាធិការរង គជប ១២ រូប​។ បញ្ជីរាយនាម​បេក្ខជន សម្រាប់​មុខតំណែង ជា​អគ្គលេខាធិការ គជប ទាំងបី​រូប រួមមាន​៖ លោក ហេង មណី​ចិ​ន្ត្រា លោក​ទេព​នីថា និង​លោក យ៉ាណា​វុ​ធ​។

ដោយឡែក អគ្គលេខាធិការរង គជប ១២ រូប គឺមាន​បេក្ខភាព​របស់លោក នី ចរិយា សកម្មជន​អង្គការសិទ្ធិមនុស្ស សមាគម អាដហុក ព្រមទាំង​លោក ម៉ៅ សុភា​រិ​ទ្ធ ដែលជា​អតីត​សមាជិក​គជប និង​លោក សុ​កុលៈ ទី​ប៉ោ ដែល​សព្វថ្ងៃ ជា​អគ្គលេខាធិការរង​គជ​ប ផងដែរ​។

រហូតដល់ពាក់កណ្តាលខែមករា ឆ្នាំ២០១៦ ទើបគជប ចេញលទ្ធផល​ផ្លូវការ នៃការ​សម្រេច​ជ្រើសតាំងអគ្គលេខាធិការគជប ១ រូប និងអគ្គលេខាធិការរងគជប ៤ រូប ដែលជ្រើសចេញពីបេក្ខជនទាំង ១៥ រូប ខាងលើនេះ៕

គជប ចេញ​បញ្ជីរាយនាម​បេក្ខជន អគ្គលេខាធិការ ៣​រូប និង​អគ្គលេខាធិការរង គជប ១២ រូប​

គជប ចេញ​បញ្ជីរាយនាម​បេក្ខជន អគ្គលេខាធិការ ៣​រូប និង​អគ្គលេខាធិការរង គជប ១២ រូប​

  • គជប ចេញ​បញ្ជីរាយនាម​បេក្ខជន អគ្គលេខាធិការ ៣​រូប និង​អគ្គលេខាធិការរង គជប ១២ រូប​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/01/06  Category:ក្នុងស្រុក