នគរបាល​ស្រុក​ចំការលើ​ឃាត់ខ្លួន​ក្រុម​ប្រើប្រាស់​ថ្នាំញៀន​៨​នាក់​

កំពង់ចាម: កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ សហការ​ជាមួយ​កម្លាំងប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ស្វាយទាប ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​ចំហរ នៅ​ចំណុច​បន្ទប់ជួល (​ស្រែ​ម្អម​) របស់​ឈ្មោះ ធិ​ន ប៊ុន​ថា​ន ភេទ​ប្រុស អាយុ ៥២​ឆ្នាំ​ឃាត់ខ្លួនជនសង្ស័យ​៨​នាក់​។​

​ក្នុង​ប្រតិបត្តិការ​ចុះបង្ក្រាប​នេះ​បាន​ធ្វើឡើង កាលពី​វេលា​ម៉ោង​ជិត​៨​យប់ ថ្ងៃទី​៥ខែមករា ឆ្នាំ​២០១៦​នៅ​ភូមិ​ថ្នល់​បែក​កើត ឃុំ​ស្វាយទាប ស្រុក​ចំការលើ​ខេត្តកំពង់ចាម​។​

​ជនសង្ស័យ​ទាំង​៨​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ទី​១-​ឈ្មោះ ម៉ន សំអាត ភេទ​ប្រុសអាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់​បែក​កើត ឃុំ​ស្វាយទាប ស្រុក​ចំការលើ​។ ទី​២-ឈ្មោះ ពេជ្រ ស៊ីណា ភេទ​ស្រី អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ផ្ទះ​ព្រៃ ឃុំ​ព្រៃ​ញ៉ែ​ក​២ ស្រុកសំពៅ​មាស ខេត្តពោធិ៍សាត់​។​ទី​៣-​ឈ្មោះ ញ៉ ស្រីអូន ភេទ​ស្រី អាយុ​២០​ឆ្នាំរស់នៅ​ភូមិ​ត្រពាំង​វែ​ត ស្រុក​គី​រី​វ​ង្យ ខេត្តតាកែវ ជា​អ្នកជួញដូរ​គ្រឿងញៀន​។ ទី​៤-ឈ្មោះ នាង មាស​មិនា ហៅ​ម៉ៅ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ឫស្សី ឃុំជយោ ស្រុក​ចំការលើ​។​ទី​៥-​ឈ្មោះ វិត សុខា ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិអំពិល ឃុំ​រំចេក ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង ជា​អ្នកយក​ថ្នាំញៀន​មក​លក់​ឲ្យ​ឈ្មោះម៉ន សំអាត​។ ទី​៦-​ឈ្មោះ ញឹ​ប វិចិត្រ ហៅ​ពេជ្រ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ រស់នៅភូមិ​ថ្នល់​បែក​លិច ឃុំ​ស្វាយទាប ស្រុក​ចំការលើ​។ ទី​៧-​ឈ្មោះ ហាក់ ចាន់​ឌិ​តភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់​បែក​កើត ឃុំ​ស្វាយទាប ស្រុក​ចំការលើ​។ និងទី​៨-​ឈ្មោះ ស្រឺ សីហា ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់​បែក​លិច ឃុំស្វាយទាប ស្រុក​ចំការលើ ជា​អ្នកប្រើប្រាស់​គ្រឿងញៀន (​ទិញ​ថ្នាំញៀន​ពី​ឈ្មោះម៉ន សំអាត កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្ដង​)​។​

​ក្នុងការ​ឃាត់ខ្លួន​ក្រុម​ជន​ប្រើប្រាស់​ថ្នាំញៀន​ខាងលើ​នេះដែរ កម្លាំង​នគរបាល​ដកហូតបាន​វត្ថុតាង​រួមមាន ថ្នាំញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ហៅ​ម៉ា​ទឹកកក​១​កញ្ចប់​តូច -ម៉ូតូ​3​គ្រឿង ម៉ាក​ហុងដា​C១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ១​គ្រឿង -​ម៉ាក​C១០០ កូរ៉េពណ៌​ស្លា​ទុំ​១​គ្រឿង និង​ម៉ាកវ៉េវ​អាល់​ហ្វា ពណ៌​ក្រហម ១​គ្រឿង - កាបូបដៃ​២ -ទូរស័ព្ទ​៧​គ្រឿង អត្ដ​សញ្ញាណ​ប័ណ្ណ​២​សន្លឹក -​ក្រដាស​ពណ៌​ទឹកប្រាក់​២-​ដុំ​សាក​ថ្ម​១ -កាស​ទូរស័ព្ទ​១ -​ប្រដាប់​កិប​ក្រដាស់​-​ដែក​កេះ​៤ -​ក្រែ​ម​លាប​បបូរមាត់​១ -​កាត​វី​ង​២​សន្លឹក​-​ថង់​ប្លា​ស្ទិ​ក​មួយចំនួនធំ និង​បារី​២៣​ដើម​៕​

នគរបាល​ស្រុក​ចំការលើ​ឃាត់ខ្លួន​ក្រុម​ប្រើប្រាស់​ថ្នាំញៀន​៨​នាក់​