អគ្គិភ័យ​ឆេះ​បន្ទប់​ផ្ទះសំណាក់ នៅ​ខេត្តសៀមរាប​

សៀមរាប:  អគ្គិភ័យ​បាន​ឆាបឆេះ​ក្នុង​បន្ទប់ របស់​ផ្ទះសំណាក់​អង្គរតូច កាលពី​វេលា​ម៉ោង​៦​ព្រឹកថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច ភូមិ​តាភុល សង្កាត់​ស្វាយដង្គុំ ក្រុងសៀមរាប បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ដល់​ប្រជាពលរដ្ឋ ដែល​បានធ្វើដំណើរ​ឆ្លងកាត់​ទី​នោះ​។​

 បើតាម​ការ​ឲ្យ​ដឹង​ពី​កម្លាំង​នគរបាល មូលដ្ឋាន បាន​ឲ្យ​ដឹងថា ករណី​អគ្គិភ័យ​ខាងលើអាច​បណ្ដាលមកពី​ការឆ្លង​ចរន្តអគ្គិសនី​ដែល​ធ្វើ​ឲ្យ​ឆេះ​បន្ទប់​លេខ ៣១៤ នៅជា​ន់ទី​២ ដែលមាន​ម្ចាស់​ផ្ទះសំណាក់​ឈ្មោះ សឿ សៀម ភេទ​ស្រី អាយុ​៥៧​ឆ្នាំ ។​

​ក្នុង​ការជួយ​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​នេះដែរ គេ​សង្កេតឃើញ​មាន កម្លាំង​នគរបាលមូលដ្ឋាន​ចំណុះ​ឲ្យ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​កម្លាំង​កង​រាជ​អាវុធ​​ហត្ថ​ក្រុង​សៀមរាប និង​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ផងដែរ ។​

​សូមបញ្ជាក់​ករណី​អគ្គីភ័យ​នេះ​មាន​ឡានទឹក​ចំនូ​ន ២​គ្រឿង ចុះជួយ​ធ្វើ​អន្តរាគមន៍ និងប្រើប្រាស់​ទឹក​បាញ់​ពន្លត់​អស់​ចំនួន ២​ឡាន ទើប​ធ្វើ​ឲ្យ​អគ្គីភ័យ​ខាងលើ​​ត្រូវបាន​រលត់​ទាំងស្រុង នៅវេលា​ម៉ោង​៧​និង​២០​ព្រឹក​ថ្ងៃ​ដដែល ហើយ​ករណីនេះ​បណ្ដាល​ឲ្យខូចខាត​បន្ទប់ ១ និង​សម្ភារ​ក្នុង​បន្ទប់​ទាំងស្រុង ៕​