សេវា​ថតចម្លង​បញ្ជាក់ កាត​គ្រី​ម៉ូតូ​-​ឡាន ត្រឹមត្រូវ​ដូច​ប័ណ្ណ​សម្គាល់​ដើម តម្លៃ ១.០០០​រៀល ក្នុង​មួយ​សន្លឹក​

ភ្នំពេញ: ​សេវា​ថតចម្លង​បញ្ជាក់ ប័ណ្ណ​សម្គាល់​ទោចក្រយានយន្ត យានយន្ត (​កាត​គ្រី​ម៉ូតូ​-​ឡាន​) នៅ​ទីតាំង​ការិយាល័យ​ច្រកចេញចូល​តែមួយ នៃ​ខណ្ឌ​សែន​សុខ ត្រឹមត្រូវ​ដូច​ប័ណ្ណ​សម្គាល់​ដើម មានតម្លៃ ១.០០០​រៀល​ក្នុង​មួយ​សន្លឹក​។

​យោងតាម​ហ្វេ​ស​ប៊ុ​ក​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៦​ខែមករា​នេះ បានប្រកាសថា នៅ​ព្រឹក​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៦ នេះ សង្កេតឃើញ មាន​បងប្អូន​ប្រជាពលរដ្ឋ​បាន​ជ្រាប​ព័ត៌មាន​កាន់តែច្បាស់ និង​បាន​អញ្ជើញ​មក​ទទួល​សេវា​ថតចម្លង​បញ្ជាក់ ប័ណ្ណ​សម្គាល់​ទោចក្រយានយន្ត យានយន្ត (​កាត​គ្រី​ម៉ូតូ​-​ឡាន​) ជាច្រើន​រយ​នាក់ នៅ​ទីតាំង​ការិយាល័យ​ច្រកចេញចូល​តែមួយ នៃ​ខណ្ឌ​សែន​សុខ ស្ថិតនៅ​ផ្លូវ​លេខ​១០១៩(​វិថី​ហាណូយ​) ទល់មុខ​សាលាបឋមសិក្សា​ភ្នំពេញ​ថ្មី ភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី ។​

​សូមបញ្ជាក់ថា​៖ ការថត​ចម្លង​បញ្ជាក់ថា ត្រឹមត្រូវ​ដូច​ប័ណ្ណ​សម្គាល់​ដើម នេះ មានតម្លៃ ១.០០០​រៀល​ក្នុង​មួយ​សន្លឹក ដោយមាន​វិក្កយបត្រ​កំណត់ តម្លៃ​សេវា​ជូន​វិញ ជាមួយនេះ ដើម្បី​ព​ន្លឿ​ន​កាត់បន្ថយ រយៈពេល​កំណត់ ៣​ថ្ងៃ​នៃ​ការផ្តល់សេវា​ជូន​បងប្អូន​ប្រជាពលរដ្ឋ ឲ្យ​បាន​ឆាប់រហ័ស​យកទៅ​ប្រើប្រាស់ អភិបាលរង នៃ​គណៈ​អភិបាលខណ្ឌ​សែន​សុខ​ចំនួន ៣​រូប បាន​ខិតខំ​ធ្វើការ​ចុះហត្ថលេខា ទៅលើ​លិខិត​ថតចម្លង​បញ្ជាក់​ខាងលើ​ឲ្យ​បាន​លឿន​បំផុត​៕​