១០កំហុស​នៃ​អ្នក​បើក​បរ​​ ប៉ូលិស​​អត់​​ពិន័យប្រាក់​​ គ្រាន់​​តែ​​អប់រំ​


១០កំហុស​នៃ​អ្នក​បើក​បរ​​ ប៉ូលិស​​អត់​​ពិន័យប្រាក់​​ គ្រាន់​​តែ​​អប់រំ​

ទោះ​ច្បាប់​ចរាចរណ៍​ថ្មី​កំណត់​ថា​នឹង​ពិន័យ​យ៉ាង​តឹង​តែង​លើ​អ្នក​ប្រព្រឹត្ត​ខុស​ក៏​ដោយ តែ​ក្នុង​នោះ​បទ​ល្មើស​មួយ​ចំនួន​ក៏​ស្ថិត​ក្នុង​ការ​អប់រំ​សិន​ដែរ គឺ​បើ​អ្នក​បើក​បរ​ប្រព្រឹត្ត​ខុស​ចំណុច​ខាង​ក្រោម នោះ​ប៉ូលិស​មិន​ទាន់​ចាត់​វិធាន​ការ​ក្ដៅពិន័យ​ឡើយ គ្រាន់​តែអប់រំ​សិន​ប៉ុណ្ណោះ។ នេះ​បើ​ផ្អែក​តាម ឯក​សារ​យោង​សម្រាប់​វគ្គ​បណ្ដុះបណ្ដាល​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវ​គោក។

 

១០កំហុស​នៃ​អ្នក​បើក​បរ​​ ប៉ូលិស​​អត់​​ពិន័យប្រាក់​​ គ្រាន់​​តែ​​អប់រំ​

 

 

 

វិធាន​ការ​អប់​រំ

ម៉ូតូ-រ៉ឺម៉ក

រថយន្ត

កញ្ចក់​មើល​ក្រោយ​មិន​ត្រឹម​ត្រូវ

ចត ឈប់ (ល្មើស)

ទូរសព្ទ​ពេល​បើក​បរ

ទូរសព្ទ​ពេល​បើក​បរ

ចត ឈប់ បត់ (ល្មើស)

កុមារ​ក្រោម​១០​ឆ្នាំ​អង្គុយ​កៅអី​មុខ

ជាន់​គំនូស​បណ្ដោយ​ផ្លូវ

ជាន់​គំនូស​បណ្ដោយ​ផ្លូវ

ខូច​កុងទ័រ​ល្បឿន

សញ្ញា​សំ​គាល់ (គ្មាន ឬ​មិន​ត្រឹម​ត្រូវ)

គ្មាន​បណ្ណ​បើកបរ

ខូច​កុងទ័រ​ល្បឿន

       កុមារ​ ៣​ឆ្នាំ​ឡើង​មិន​ពាក់​មួក​សុវត្ថិភាព

សណ្ដោង(ល្មើស​បែប​បទ)

 

 

 

 

 

 

 

ក្រៅពីនេះ លោក ឡង់ ឌឺម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បាន​ប្រកាស​ថា ចំពោះ​ការ​ត្រួត​ពិនិត្យ​លិខិត​ស្នាម​មួយ​ចំនួន​ដូច​ជា កាត​គ្រី ពែក​មី ឆៀក និង​អាជ្ញា​បណ្ណ​អាជីវកម្ម (សម្រាប់​រថយន្ត​ដឹក​ទំ​និញ) ក៏​ផ្អាក​ពិន័យ​ផង​ដែរ។

 

 

១០កំហុស​នៃ​អ្នក​បើក​បរ​​ ប៉ូលិស​​អត់​​ពិន័យប្រាក់​​ គ្រាន់​​តែ​​អប់រំ​

 

 

 

ប៉ុន្តែ​បើ​ក្នុង​ករណី​ប៉ូលិស​មិន​អប់រំ​បែរ​ជា​ឆ្លៀត​ឱកាស​ពិន័យ​ជា​ប្រាក់​លើ​អ្នក​បើក​បរ​ទៅ​វិញ លោក អ៊ា ចរិយា នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ ប្រាប់​ថា ប្រជាជន​អាច​ប្ដឹង​មក​អធិការ​ស្រុក​ឬ​ស្នង​ការ​ខេត្ត​បាន។

 

 

 

លោក​ថា ការ​ផ្អាក​ពិន័យ​គ្រាន់​តែ​អប់រំ​លើ​​ចំណុច​​ទាំង​នេះ មិន​ទាន់​កំណត់​ពេល​វេលា​ច្បាស់​លាស់​នោះ​ទេ​ថា​ត្រូវ​បញ្ចប់​ពេល​ណា គឺ​អប់រំ​មួយ​រយៈ​សិន​ប្រហែល​ជា​២-៣ខែ​ដើម​ឆ្នាំ​២០១៦ ដើម្បី​ឲ្យ​ប្រជាជន​ជ្រួត​ជ្រាប​ពី​ច្បាប់​កាន់​តែ​ច្បាស់៕

 

​អត្ថបទ៖ លឹម សុ​នា

 

សូមអាន៖​     ម៉ូតូ​ទិញ​ត​ពី​គេ​៣-៤ម្ចាស់ ចង់​កាត់​ឈ្មោះ​តែ​រក​ម្ចាស់​ដើម​មិន​ឃើញ គួរ​ធ្វើ​ដូច​ម្ដេច?