ខ្មែរបុរាណ អាចអភិវឌ្ឍបច្ចេកទេស ធ្វើឡដុតភាជន៍ និងភាជន៍ ដោយខ្លួនឯង មិនមែនចម្លងពីចិន

ភ្នំពេញ៖ តាមការសិក្សាលើ រចនាសម្ព័ន្ធឡ និងការរៀបចំឡតាមរយៈ ការធ្វើកំណាយ ក្នុងរមណីយដ្ឋាន អង្គរចំនួន ៥កន្លែង បានបញ្ជាក់ថា ខ្មែរប្រហែលមិនបាន ចម្លងការធ្វើឡដុតភាជន៍ ពីចិនទេ គឺខ្មែរអាចអភិវឌ្ឍបច្ចេកទេស ក្នុងស្រុកធ្វើឡដុតភាជន៍ ដោយខ្លួនឯង ព្រោះខ្មែរចេះប្រើគុកភ្លើង នេះបើតាមការចេញផ្សាយ ព័ត៌មានរបស់ អាជ្ញាធរជាតិអប្សរា ដែលបានចេញផ្សាយ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦។

បើតាមការបញ្ជាក់ពីលោក សុខ កែវសុវណ្ណារ៉ា សមាជិកស្រាវជ្រាវ សម្បត្តិវប្បធម៌នៃក្រុងណារ៉ា ពលរដ្ឋខ្មែរសម័យមុន ចេះបង្កើនសីតុណ្ហភាព កម្តៅឱ្យកាន់តែខ្ពស់តាមរយៈ ការធ្វើគុកឬជីក ចង្ក្រានក្នុងដី ជាជាងការដុតនៅ ខាងក្រៅ។ តួយ៉ាងពួកគាត់បានប្រើ គុកភ្លើងដើម្បីធ្វើស្ករត្នោត ស្លដែកដែលមាន កម្តៅដល់១០០០ Co ឬលើសហ្នឹង»។

ចំពោះមតិនេះ ក៏មានការគាំទ្រពី លោកសាស្ត្រាចារ្យ ដុនហៃ អ្នកបុរាណវិទូដែល បានធ្វើកំណាយឡបុរាណ នៅប្រទេសវៀតណាមនិងថៃផងដែរ ហើយបច្ចុប្បន្នបញ្ហានេះ ក្រុមការងារស្រាវជ្រាវ ក៏កំពុងសិក្សាបន្ថែម។

លោកក៏មិនបានជំទាស់ចំពោះ ការលើកឡើងរបស់ អ្នកស្រាវជ្រាវខ្មែរនិងបរទេស ភាគច្រើនដែលគិតថា ខ្មែរយកលំនាំបច្ចេកទេស ធ្វើឡដុតភាជន៍ពីប្រទេសចិននោះដែរ តែបើចម្លង គឺខ្មែរមានទំនាក់ទំនង នឹងចម្ប៉ាច្រើនជាង ព្រោះក្នុងសម័យកាលតែមួយ ចម្ប៉ាក៏មានការធ្វើ ឡដុតភាជន៍ដូចគ្នា៕

ខ្មែរបុរាណ អាចអភិវឌ្ឍបច្ចេកទេស ធ្វើឡដុតភាជន៍ និងភាជន៍ ដោយខ្លួនឯង មិនមែនចម្លងពីចិន
ខ្មែរបុរាណ អាចអភិវឌ្ឍបច្ចេកទេស ធ្វើឡដុតភាជន៍ និងភាជន៍ ដោយខ្លួនឯង មិនមែនចម្លងពីចិន
ខ្មែរបុរាណ អាចអភិវឌ្ឍបច្ចេកទេស ធ្វើឡដុតភាជន៍ និងភាជន៍ ដោយខ្លួនឯង មិនមែនចម្លងពីចិន
ខ្មែរបុរាណ អាចអភិវឌ្ឍបច្ចេកទេស ធ្វើឡដុតភាជន៍ និងភាជន៍ ដោយខ្លួនឯង មិនមែនចម្លងពីចិន

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត