ស្អាត​ដូច​តារា​កូរ៉េ​តាមរយៈ​វិធី​ផាត់​មុខ​ងាយៗ​​​ស្រួល​ធ្វើ​តាម


ស្អាត​ដូច​តារា​កូរ៉េ​តាមរយៈ​វិធី​ផាត់​មុខ​ងាយៗ​​​ស្រួល​ធ្វើ​តាម

ទន្ទឹម​នឹង​ការ​អភិវឌ្ឍន៍​យ៉ាង​ខ្លាំង​​នូវ​វិស័យ​ចម្រៀង​និង​ភាពយន្ត​ដែល​កំពុង​តែ​ជះ​ឥទ្ធិពល​នៅ​បណ្ដា​ប្រទេស​​នានា​នៅ​ក្នុង​តំបន់​អាស៊ី​និង​កំពុង​ឆ្ព៉ោះ​​ទៅ​កាន់​ទី​ផ្សារ​ពិភពលោក​នោះ វិស័យ​គ្រឿង​សម្អាង​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​​ក៏​ទទួល​ការ​ចាប់​អារម្មណ៍​មិន​តិច​ដែរ​ពី​បណ្ដា​មិត្ត​ៗ​យុវវ័យ។ មូលហេតុ​ចម្បង​មួយ​​ដែល​ធ្វើ​ឲ្យ​វិស័យ​សម្អាង​របស់​ប្រទេស​មួយ​នេះ​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​គឺ​ដោយ​សារ តារា​ចម្រៀង​និង​សម្ដែង​របស់​ពួក​គេ​មាន​សម្រស់​ស្អាត ហើយ​ឥទ្ធិពល​របស់ Kpop ក៏​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ​នូវ​គ្រឿង​សម្អាង​ដែល​ពួក​គេ​ធ្វើ​ជា​អ្នក​តំណាង​ផង​ដែរ។ អាស្រ័យ​ហេតុនេះ Sabay ចង់​ណែនាំ​ពី​វិធី​ផាត់​មុខ​ងាយ​ៗ​អាច​អនុវត្ត​តាម​​ដែល​ធ្វើ​ឲ្យ​មិត្ត​អ្នក​អាន​ស្អាត​មិន​ចាញ់​តារា Kpop នោះ​ឡើយ។

 

​១ Gradient lips(លាប​ក្រែម​​តែ​ផ្នែក​ខាង​ក្នុង)

 

ស្អាត​ដូច​តារា​កូរ៉េ​តាមរយៈ​វិធី​ផាត់​មុខ​ងាយៗ​​​ស្រួល​ធ្វើ​តាម

វិធី​មួយ​នេះ​នឹង​មាន​ប្រយោជន៍​បំផុត​សម្រាប់​អ្នក​ដែល​មាន​ទម្រង់​មាត់​ធំ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​បបូរ​មាត់​តូច​ជាង​មុន ហើយ​បើ​អ្នក​គួប​ផ្សំ​ជា​មួយ​ពណ៌​ស្រាល​ទៀត​នោះ​នឹង​ធ្វើ​មិត្ត​ៗ​នារី​កាន់​តែ​ក្មេង​ជាង​វ័យ។

២ គូស​ភ្នែក​ចុះ​ក្រោម

 

ស្អាត​ដូច​តារា​កូរ៉េ​តាមរយៈ​វិធី​ផាត់​មុខ​ងាយៗ​​​ស្រួល​ធ្វើ​តាម

ខុស​ពី​តារា​ហូលីវូដ​ដែល​ចូល​ចិត្ត​ស្ទីល​គូស​ភ្នែក​វាត់​កន្ទុយ​ឡើង​ទៅ​លើ​ដែល​មើល​ទៅ​កាច​ឆ្នាស​ឆ្នើម តារា​កូរ៉េ​ពេញ​និយម​របៀប​គូស​ភ្នែក​ធ្លាក់​ចុះ​ក្រោម​បន្តិច​ដែល​គេ​តែង​តែ​ហៅ​ថា​ភ្នែក​កូន​ឆ្កែ។ វិធី​នេះ​ធ្វើ​ឲ្យ​មុខ​របស់​អ្នក​មើល​ទៅ​ស្អាត​តែ​មិន​បាត់​បង់​ភាព​គួរ​ឲ្យ​ស្រលាញ់​នោះ​ទេ។

៣ ស្បែក​ភ្លឺ​រលោក​មិន​ស្ងួត

 

ស្អាត​ដូច​តារា​កូរ៉េ​តាមរយៈ​វិធី​ផាត់​មុខ​ងាយៗ​​​ស្រួល​ធ្វើ​តាម

នៅ​ពេល​ដែល​អ្នក​លាប​ម្សៅ​ទ្រនាប់​ឬ BB cream ហើយ អ្នក​តែង​តែ​ផាត់​ម្សៅ​​ហុយ​ពី​លើ​មែន​ទេ? សូម​បោះ​បង់​ចោល​ទម្លាប់​​អាក្រក់​នេះ​ឲ្យ​បាន​ឆាប់​រហ័ស​បំផុត។ ម្សៅ​ផាត់​​ក្រៅ​ពី​តួនាទី​ធ្វើ​ឲ្យ​មុខ​ម៉ដ្ឋ វា​ក៏​ជា​អ្នក​ទប់​ស្កាត់​ជាតិ​ខ្លាញ់​នៅ​លើ​ផ្ទៃ​មុខ។ ដោយ​សារ​ហេតុ​នេះ​នៅ​ពេល​ដែល​ម្សៅ​ផាត់​ត្រូវ​លាប​ពី​លើ​ម្សៅ​ទ្រនាប់​វា​នឹង​ធ្វើ​កក​ស្ទះ​រន្ធ​ញើស ហើយ​យូរ​ខែ​ទៅ​វា​នឹង​បង្ក​ឲ្យ​​កក​ស្ទះ​រន្ធ​ញើស​បង្ក​ឲ្យ​មាន​មុន​និង​ធ្វើ​ឲ្យ​ស្បែក​បាត់​បង់​ជាតិ​សំណើម​នាំ​ឲ្យ​មាន​ស្នាម​ជ្រីវ​ជ្រួញ​មុន​អាយុ។

៤ គូស​ចិញ្ចើម​ស្មើ​មិន​កោង

 

ស្អាត​ដូច​តារា​កូរ៉េ​តាមរយៈ​វិធី​ផាត់​មុខ​ងាយៗ​​​ស្រួល​ធ្វើ​តាម

 

ការ​ពិត​ទៅ​ស្ត្រី​អាស៊ី​កើត​មក​មាន​ទម្រង់​ចិញ្ចើម​ត្រង់​​ហើយ​ស្មើ​មិន​​កោង​ដូចអឺរ៉ុប​នោះ​ទេ តែ​មាន​មនុស្ស​មួយ​ចំនួន​បាន​កោរ​វា​ហើយ​គូស​ឲ្យ​ទៅ​ជា​កោង​វិញ។ ការ​ធ្វើ​បែប​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​បាត់​ទម្រង់​ចិញ្ចើម​ដើម​ហើយ​មើល​ទៅ​មុខ​កាច​និង​ចាស់​ជាង​អាយុ។ បើ​មិត្ត​ៗ​នារី​គិត​ថា​ច្រំដែល​ពេក​ពេល​គូស​ចិញ្ចើម​កោង​អាច​សាក​របៀប​គូស​ចិញ្ចើម​ស្មើ​វិញ​ម្ដង ធានា​ថា​នឹង​ប្លែក​ជាង​មុន។

៥ ផាត់​ថ្ពាល់​ពណ៌​ធម្មជាតិ

 

ស្អាត​ដូច​តារា​កូរ៉េ​តាមរយៈ​វិធី​ផាត់​មុខ​ងាយៗ​​​ស្រួល​ធ្វើ​តាម

យុវនារី​មួយ​ចំនួន​ចូល​ចិត្ត​លេង​ជ្រុល​ដៃ​ពេល​ផាត់​​គូល័រ​ថ្ពាល់​បណ្ដាល​ឲ្យ​មុខ​មើល​ទៅ​ដូច​ត្រូវ​ជាំ​ថ្ងៃ​​ច្រើន​ជាង​ផាត់​មុខ ហើយ​​ធ្វើ​ឲ្យ​អ្នក​ដទៃ​ភ័យ​ខ្លាច។ សាក​ល្បង​ពណ៌​ផាត់​ថ្ពាល់​ស្រាល​ៗ​​ដូច​ជា ផ្កា​ឈូក​ស្ដើង ទឹក​ក្រូច​ខ្ចី ជៀស​វាង​ពណ៌​ក្រហម​ឬ​ស្វាយ​ដែល​មិន​ស័ក្ដិសម​នឹង​ការ​ផាត់​មុខ​ប្រចាំ​ថ្ងៃ ៕

 

ចុចអាន៖ធ្លាក់​ខ្យល់​​រងារ បបូរ​មាត់​ប្រេះ​ គួរ​ធ្វើ​យ៉ាង​ណា?​

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖makeuptutorials