ម្ចាស់ក្លិប Schalke ច្រានចោលការលក់កីឡាករ Leroy Sane

ម្ចាស់​ក្លិប Schalke 04 របស់​ប្រទេស​អាល្លឺម៉ង់ លោក Clemens Toennies កាល​ពី​ម្សិល​មិញ​បាន​ធ្វើ​ការ​ច្រានចោលការ​លក់​កីឡាករអន្តរជាតិ​អាល្លឺម៉ង Leroy Sane ក្នុង​តម្លៃ​ខ្លួន​ដ៏​ច្រើនមហិមាទៅ​ឲ្យ​ក្លិប Manchester City ក្នុងក្របខណ្ឌ Premier League។
1
លោក Toennies បាន​ប្រាប់​សារព័ត៌មាន​បរទេស​មួយឲ្យ​ដឹងថា ក្លិប​ដែល​ស្ថិត​នៅ​ក្នុង​ក្រប​ខណ្ឌ Bundesliga របស់​លោក បាន​សម្រេច​ចិត្ត​មិន​លក់​ Sane ហើយក៏​បាន​បញ្ជាក់ទៀតថា ពុំ​ទាន់​មាន​ក្លិប​ណា​មួយ​ដែល​ស្នើរ​សុំ​ទិញ​កីឡាករ​រូប​នេះ​ជា​ផ្លូវ​ការនៅ​ឡើយ​ទេ។
2
សារព័ត៌មាន​បន្ត​ថា កីឡាករ Leroy Sane បាន​ទាក់​ទាញ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​ក្លិប​ Manchester City ដែល​បាន​ត្រៀម​ទិញកីឡាករ​វ័យ ១៩ ឆ្នាំរូប​នេះ​ក្នុង​តម្លៃ ៥៩ លាន​ដុល្លារដែល​ជា​តម្លៃខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​បាល់ទាត់​អាល្លឺម៉ង។

គួរ​រំលឹក​ផងដែរថា Leroy Sane បាន​ចូល​លេងជាលើក​ដំបូង​ឲ្យ​ក្រុម​ជម្រើ​សជាតិ​អាល្លឺម៉ងជាលើក​ដំបូង​នៅ​ជំនួប​ជាមួយ​នឹង​ក្រុម​មាន់គក​បារាំង កាលពីថ្ងៃទី ១៣ ខែវិច្ចិកា ឆ្នាំមុន។