មនុស្សពូកែ​មិន​ឲ្យ​ទូរសព្ទ​គ្រប់​គ្រង​ពួក​គេ​បាន​ឡើយ​

មនុស្សពូកែ​មិន​ឲ្យ​ទូរសព្ទ​គ្រប់​គ្រង​ពួក​គេ​បាន​ឡើយ​

​​​​កញ្ញា​ Milena Rangelov ​​សិស្ស​កំពុង​រៀន​ផ្នែក​​បណ្ឌិត​ជំនាញ​វិស្វកម្ម​និង​សំណង់​ស៊ីវិល​ និង​ជា​អ្នក​សរសេរ​ Blog បាន​ឆ្លើយ​សំនួរ​មួយ​ទាក់​ទង​នឹង​​ “តើ​មនុស្ស​ពូកែ​ប្រើ​ប្រាស់​ទូរសព្ទ​ដោយ​របៀប​ណា?”។

 

មនុស្សពូកែ​មិន​ឲ្យ​ទូរសព្ទ​គ្រប់​គ្រង​ពួក​គេ​បាន​ឡើយ​

 

ខាង​ក្រោម​នេះ​ជា​គំនិត​របស់​កញ្ញា​ឆ្លើយ​តប​សំនួរ​ខាង​លើ៖

 

​​១. ពួក​គេ​បិទ​ទូរសព្ទ​ និង​ទុក​វា​នៅ​ឆ្ងាយ​ពី​ខ្លួន​នៅ​ពេល​យប់ ដោយ​ពួក​គេ​មិន​គេ​ជា​មួយ​ទូរសព្ទ​ ហើយ​ក៏​មិន​ចុច​ទូរសព្ទ​ទល់​ភ្លឺ​នោះ​ដែរ។ ដំណេក​គឺ​ជា​កត្តា​ចម្បង​សម្រាប់​មនុស្ស​ឈ្លាស​វ័យ។

 

២. ពួក​គេ​បិទ​ Notification ពេល​កំពុង​ធ្វើ​ការ ព្រោះ​ការ​ផ្ចង់​អារម្មណ៍​​ជា​ធាតុ​ផ្សំ​សំខាន់​មួយ​ដើម្បី​ឲ្យ​ការងារ​មាន​​ផ្លែ​ផ្កា។

 

៣. លុប​ចោល​កម្មវិធី​ទាំង​ណា​ដែល​មិន​ប្រើ។ ទូរសព្ទ​ដែល​មាន​ Homescreen ​រប៉ាត់​រប៉ាយ​បណ្ដាល​ឲ្យ​អារម្មណ៍​ច្របូក​ច្របល់​ទៅ​តាម​នោះ។

 

៤. ពួក​គេ​តែង​ទុក​ទូរសព្ទ​ចេញ​ឆ្ងាយ​នៅ​ពេល​និយាយ​ទៅ​កាន់​នរណា​ម្នាក់ ដើម្បី​បង្ហាញ​ពី​​ភក្ដី​ភាព​ចំពោះ​អ្នក​ដែល​នៅ​នឹង​មុខ។

 

៥. ​ពួក​គេ​នឹង​មិន​​ផ្លាស់​ប្ដូរ​ទូរសព្ទ​ ព្រោះ​តែ​ទូរសព្ទ​ស៊េរី​ថ្មី​ទើប​ចេញ​លក់​នោះ​ទេ​ ពោល​គឺ​ប្រើ​ប្រាស់​ឲ្យ​អស់​លទ្ធភាព។

 

និយាយ​រួម​មនុស្ស​ដែលពូកែ​អាច​គ្រប់​គ្រង​ទូរសព្ទ​របស់​ពួក​គេ​បាន​ ប៉ុន្តែ​មិន​មែន​ឲ្យ​ទូរសព្ទ​គ្រប់​គ្រង​ពួក​គេ​បាន​នោះ​ឡើយ៕

 

នេះ​គ្រាន់​តែ​ជា​ការ​យល់​ឃើញ​របស់​សិស្ស​កំពុង​រៀនថ្នាក់​បណ្ឌិត​មួយ​រូប​តែ​ប៉ុណ្ណោះ​ ចុះ​ចំណែក​ប្រិយមិត្ត​វិញ​យល់​ឃើញ​​បែប​ណា​វិញ?​​​​

 

​​​​​​ចុច​អាន៖ ដឹង​ទេ​ថា​វីដេអូ​មាន​អ្នក​ទស្សនា​រាប់​លាន​ដង​ទទួល​កម្រៃ​ពី​ Youtube យ៉ាង​ដូច​ម្ដេច?

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Quora​​​​​​​