កម្មករ​៤​នាក់​ជាប់​ពាក់ព័ន្ធ​កុបកម្ម​នៅ​ក្រុង​បាវិត​នឹងត្រូវ​ដោះលែង​ក្រោយ​ថ្ងៃ​១០​មករា

​រាជធានី​ភ្នំពេញ​៖​កម្មករ​៤​នាក់​ក្នុងចំណោម​១១​នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​ក្នុង​កុបកម្ម នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត់​ធេ​ន និង​តាយសេង​នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង​កាលពីពេល​ថ្មីៗ​នេះ អាច​នឹងត្រូវ​ដោះលែង​ក្រោយ​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៦ នេះ​បើ​យោងតាម​ការ​ថ្លែង​ឲ្យ​ដឹង​ពី​មន្ត្រី​សហជីព​។

​    ​លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ត្រូវបាន​អ្នកសារព័ត៌មាន​ដកស្រង់​សំដី ថា ការដោះលែង​នេះ ទំនង​ដោយសារ​មេធាវី បានរៀបចំ​បំពេញបែបបទ តាមផ្លូវ​ច្បាប់​ធានា ឲ្យ​កម្ម​ករទាំង​៤​នាក់​នោះ​ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​។

​    ​គេ មិនទាន់​ទទួលបាន​ការបញ្ជា​ក់ណា​មួយ​ពី​មន្ត្រី​តុលាការខេត្ត​ស្វាយរៀង​នៅឡើយ ទេ ទាក់ទិន​ករណី​ខាងលើនេះ គ្រា​ដែល​កម្ម​ករទាំង​១១​នាក់​ដែល​ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​នោះ​សុទ្ធតែ ពាក់ព័ន្ធ​ករណី​ដូចគ្នា​គឺ​ការបង្ក​ហិង្សា​គប់​ដំ​ថ្ម​បណ្តាល​ឲ្យ​ខូចខាត រោងចក្រ​មួយចំនួន​អំឡុងពេល​កុបកម្ម​កាលពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥ នៅ​បាវិត​៕

កម្មករ​៤​នាក់​ជាប់​ពាក់ព័ន្ធ​កុបកម្ម​នៅ​ក្រុង​បាវិត​នឹងត្រូវ​ដោះលែង​ក្រោយ​ថ្ងៃ​១០​មករា