ឃាត់ខ្លួន​មនុស្ស​១១​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន

ខេត្តសៀមរាប​៖មនុស្ស​១១​នាក់​ត្រូវបាន​ឃាត់ខ្លួន​ពាក់ព័ន្ធ​ជួញដូរ គ្រឿងញៀន​នៅ​កន្លែង​ពីរ​ផ្សេងៗ​គ្នា​នៅ​ខេត្តសៀមរាប​គឺ​នៅ​ចំ​ណុ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក និង​ចំណុច​ភូមិ​ខ្នារ​ថ្មី​សង្កាត់​ជ្រាវ​កាលពី​ថ្ងៃទី​៤ និង​ទី​៥ ខែមករា ឆ្នាំ​២០១៦​។

​    ​ជនសង្ស័យ​ចំនួន​១១​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន​រួមមាន​៖ ឈ្មោះ នុត រតនៈ អាយុ​៣៥​ឆ្នាំ​, ឈ្មោះ ពៅ វណ្ណា​រ៉ូ អាយុ​១៧​ឆ្នាំ​, ឈ្មោះ វុន ភារ​ម្យ អាយុ​២១​ឆ្នាំ​, ឈ្មោះ ខន ឃូ​ន អាយុ​២៩​ឆ្នាំ​, ឈ្មោះ ស្រី សុវណ្ណ អាយុ​២៩, ឈ្មោះ តាន់ រស្មី អាយុ​២២​ឆ្នាំ​, ឈ្មោះ ជុង វ​ណ្ណី អាយុ​២១​ឆ្នាំ​, ឈ្មោះ​ពេជ្រ​ចាន់​ឆៃ​យ៉ា​អាយុ​១៩​ឆ្នាំ​, ឈ្មោះ កែវ សុ​ភ័​ក្រ អាយុ​២៣​ឆ្នាំ​, ឈ្មោះ សួន វណ្ណ​នូ អាយុ​១៧​ឆ្នាំ និង​ឈ្មោះ ថន សុជា អាយុ​២៧​ឆ្នាំ​។

​    ​ចំណែក​វត្ថុតាង​ដែល​បាន ដកហូត​ក្នុងពេល​បង្ក្រាប​គឺ​សារធាតុ​ញៀន​១៧​កញ្ចប់ ទម្ងន់​៩,០៤​ក្រាម យ៉ាម៉ា​មួយគ្រា​ប់ ទូរស័ព្ទ​ប្រាំពីរ​គ្រឿង ម៉ូតូ​ប្រាំពីរ​គ្រឿង​៕

ឃាត់ខ្លួន​មនុស្ស​១១​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន