ក្រសួង​យុត្ត​តិ​ធម៌​កោះហៅ​ព្រះរាជអាជ្ញា ប្រធាន​ពន្ធនាគារ ដើម្បី​ពង្រឹង​ក្នុងការ​លើកលែងទោស​ដ​ល់​ទណ្ឌិត​ឡើងវិញ​

​ភ្នំពេញៈ​ដើម្បី​ធ្វើការ​ពង្រឹង​ការស្នើសុំ​បន្ធូរ​បន្ថយទោស​និង​លើកលែងទោស​ដល់​ទណ្ឌិត​ទូទាំងប្រទេស​ឡើងវិញ​នោះ​លោក​អង្គ​វង្សវឌ្ឍានា​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​និង​ជា​ប្រធាន​គណៈកម្មាធិការ​ថ្នាក់ជាតិ​ពិនិត្យ​និង​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ស្នើសុំ​បន្ធូរ​បន្ថយទោស​និង​លើកលែងទោស បានធ្វើការ​កោះប្រជុំ​ដល់ ព្រះរាជអាជ្ញា ប្រធាន​ពន្ធនាគារ​ទូទាំង​នា​ព្រឹក​ថ្ងៃទី​៦​ខែម​​ករា​ឆ្នាំ​២០១៦​នេះ​។​

 

កិច្ចប្រជុំ​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​នា​ទីស្តីការ​ក្រសួងយុត្តិធម៌​ដោយមាន​ការចូលរួម​ពី​សំណាក់​មន្ត្រី​ពី​ស្ថាប័ន​តុលាការ ម​​ន្ត្រី​ពន្ធនាគារ និង​មន្ត្រី​ប៉ូលីស​ប្រមាណ​៦០​នាក់​។​គួរ​បញ្ជាក់ថា​កិច្ចប្រជុំ​នេះ​បាន​ធ្វើឡើង​ក្រោយពី​កើត​នូវ​អំពើ​ប្លន់​យ៉ាង​កក្រើក​នៅ​បណ្តា​ខេត្ត​មួយចំនួន​រួចមក​ដែល​ធ្វើឱ្យ​​មានការ​រិះគន់​ដល់​ការដោះលែង​ដល់​ទណ្ឌិត​ដែល​មិន​ប្រក្រតី​មួយចំនួន​បង្ក​ឱ្យ​ពួកគេ​ចេញពី​ពន្ធនាគារ​បង្កបញ្ហា​អសន្តិសុខ​ដល់​សង្គមជាតិ​។​

ក្រសួង​យុត្ត​តិ​ធម៌​កោះហៅ​ព្រះរាជអាជ្ញា ប្រធាន​ពន្ធនាគារ ដើម្បី​ពង្រឹង​ក្នុងការ​លើកលែងទោស​ដ​ល់​ទណ្ឌិត​ឡើងវិញ​

ដោយឡែក​ចំពោះ​ការលើកលែងទោស​និង​បន្ធូ​បន្ថយទោស​ដល់​ទណ្ឌិត​ទូទាំងប្រទេស​កម្ពុជា​តែង​ត្រូវបាន​ធ្វើឡើង​បី​លើ​​ក​ក្នុង​មួយឆ្នាំ​ដែល​ក្នុងនោះ​មានបុណ្យ​ចូលឆ្នាំថ្មី​វិសាខបូជា​និង​បុណ្យ​អំ​ទូក​។​ការពិចារណា​ក្នុងការ​លើកលែងទោស​និង​បន្ធូ​បន្ថយទោស​នេះដែរ​ធ្វើឡើង​ដោយ​គណៈកម្មាធិការ​ថ្នាក់ក្រោម​វាយតម្លៃ​យ៉ាង​លម្អិតលម្អន់​ដោយ​ក្នុងនេះ​បាន​ត្រួតពិនិត្យ​ទៅលើ​ការអនុវត្ត​ខ្លួន​តាម​ទម្រង់​ច្បាប់​របស់​ទណ្ឌិត​ការអនុវត្ត​ទោស​បាន​២​ភាគ​៣​នោះ​នឹង​ត្រូវបាន​គេ​ពិចារណា​ក្នុងការ​លើកលែងទោស​។​នៅពេល​គណៈកម្មាធិការ​ថ្នាក់ក្រោម​វាយតម្លៃ​រួចហើយ​បញ្ជី​ឈ្មោះ​នេះ​នឹង​ត្រូវគេ​លើក​យកមក​ជូន​ដល់​គណៈកម្មាធិការ​ថ្នាក់ជាតិ​វាយតម្លៃ​និង​សម្រេច​ចុងក្រោយ​បន្តទៀត​៕ដេប៉ូ

ក្រសួង​យុត្ត​តិ​ធម៌​កោះហៅ​ព្រះរាជអាជ្ញា ប្រធាន​ពន្ធនាគារ ដើម្បី​ពង្រឹង​ក្នុងការ​លើកលែងទោស​ដ​ល់​ទណ្ឌិត​ឡើងវិញ​