ពលរដ្ឋ​រស់នៅ​តាម​ដង​ផ្លូវជាតិ​លេខ ៤ លែង​បង់​ចាប់ពី​ថ្ងៃ ៧ មករា​

​ភ្នំពេញៈ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បានចេញ​លិខិត​ជូនដំណឹង​មួយ​ដល់​ក្រុមហ៊ុន AZ Investmeni Co.L
TD​ដែល​បាន​វិនិយោគ​លើផ្លូវ​ជាតិ​លេខ​៤​ស្តីពី​ការលើកលែង​បង់​កម្រៃ​ថែទាំ​ផ្លូវជាតិ​លេខ​៤ ចំពោះ​ប្រជាព​
​ល​រដ្ឋ​ដែល​រស់​នៅតាម​ដងផ្លូវ​ជាតិ​នេះ​ចាប់ពី​ថ្ងៃទី​៧​មករា​ឆ្នាំ​២០១៦​នេះ​តទៅ​។​

ក្នុង​លិខិត​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិ​រញ្ញា​វត្ថុ​ដែល​បាន​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​
​និង​ហិរញ្ញវត្ថុ លោក​អូន​ព័ន្ធមុនីរ័ត្ន និង រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន លោក​ត្រាំ​អ៊ីវតឹក កា​
​លពី​ថ្ងៃទី​៥​ខែមករា​បាន​បញ្ជាក់ថា យោងតាម​ចំណារ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដែល​
​បាន​ចុះ​ថ្ងៃទី ៤​ខែមករា​ឆ្នាំ​២០១៦​លើ​លិខិត​លេខ​០១៤​សហវ​ចុះ​ថ្ងៃទី​៤​ខែមករា​ឆ្នាំ​២០១៦​របស់​ក្រសួង​
​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្ន្ង​ឱកាស​សម្ពោធ​
​ដាក់ឱ្យ​ប្រើប្រាស់​ស្ពាន​អាកាស​៥​មករា​នា​ថ្ងៃទី​៥​ខែមករា​ឆ្នាំ​២០១៦ ។​

ដោយ​យោងតាម​ចំណារ​និង​អនុសាសន៍​ខាងលើនេះ​ក្រសួង​សេដ្ឋកិច្ច​បាន​ជម្រាបជូន​លោក ឧកញ៉ា​ជ្រា​
​ប​ថា​រាជរដ្ឋាភិបាល​បានសម្រេច​បញ្ឈប់​ការយក​កម្រៃ​ចាប់ពី​ថ្ងៃទី​៧​ខែមករា​ឆ្នាំ​២០១៦​វេលា​ម៉ោង ០០:00
​នាទី​តទៅ ដល់​ចំពោះ​រថយន្ត​គ្រួសារ​និងរ​រថយន្ត​មន្ត្រីរាជការ​ដែលមាន​ទី​លំនៅ​សងខាង​ផ្លូវជាតិ​លេខ ៤ ហើយ​ធ្វើដំណើរ​ឆ្លងកាត់​ជា​ញឹកញាប់​និង​ជាប់​ជាប្រចាំ​ដែល​ក្រុមហ៊ុន​បានកំណត់​អត្តសញ្ញាណ​រួចមកហើយ​និង​កន្លងមក​ធ្លាប់​យក​តម្លៃ ១៨០០​រៀល​។​

គួរបញ្ជាក់​ថាស​ម្តេច​តេ​ជោ​ហ៊ុនសែន កាលពី​ថ្ងៃទី​៥​ខែមករា​ឆ្នាំ​២០១៦​នាឱកាស​សម្តេច​អញ្ជើញ​ជា​អ​ធិ​
​ប​តី​ភាព​ដាក់ឱ្យ​ប្រើប្រាស់​ស្ពាន​អាកាស​៥​មករា នៅជាប់​សាលា​តិច​ណូ​សម្តេច​តេ​ជោ​បានប្រកាសថា​រាល់​ប្រជាពលរដ្ឋ​រស់នៅ​សងខាង​ផ្លូវជាតិ​លេខ​៤ មិន​តម្រូវឱ្យ​បង់ សេវា​សម្រាប់​ការធ្វើដំណើរ​ឆ្លងកាត់​កាត់​ផ្លូវ​នេះ ចាប់ពី​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៦ តទៅ ដោយ​ចាប់ផ្តើម​អនុវត្ត​ពី​ម៉ោង ០០:០១​នាទី ចូល​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៦​។​

ដោយឡែក​ក្រោយ​ការប្រកាស​របស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ​រួចមក​នេះដែរ​ប្រជាពលរដ្ឋ​រស់​
​នៅ​សងខាង​ផ្លូវជាតិ​លេខ​៤ ជាង​៣​ម៉ឺន​នាក់​សម្តែង​ការអបអរ និង​គាំ​យ៉ាងខ្លាំង​ក្លា​ផងដែរ​៕​ដេប៉ូ

ពលរដ្ឋ​រស់នៅ​តាម​ដង​ផ្លូវជាតិ​លេខ ៤ លែង​បង់​ចាប់ពី​ថ្ងៃ ៧ មករា​