អគ្គស្នងការ​នគរបាលជាតិ​ចេញបទបញ្ជាផ្អាកការត្រួតពិនិត្យមួយរយៈ​លើលិខិតស្នាមយានយន្ត

រាជធានីភ្នំពេញ ៖​ អគ្គស្នងការដ្ឋាននគរបាលជាតិ​ក្រសួងមហាផ្ទៃបាន​ចេញបទបញ្ជាដល់​ ស្នងការដ្ឋាននគរបាលរាជធានី ​ខេត្ត និង អធិការដ្ឋានក្រុង ​ខណ្ឌ ស្រុក អោយផ្អាក​ការត្រួតពិនិត្យមួយ​រយៈលើលិខិតស្នាមយានយន្ត ដូចជា​ ​៖ ប័ណ្ណបើកបរ ប័ណ្ណសំគាល់​ទោចក្រយានយន្ត ​វិញ្ញាបនប័ត្រត្រួតពិនិត្យលក្ខណៈ ​បច្ចេកទេស និង លិខិតធ្វើ​អាជីវកម្ម ​ចំពោះរថយន្តដឹកជញ្ជូន ​រហូតដល់មានបទបញ្ជាជាថ្មី ។

នេះបើយោងតាមអគ្គស្នង​ការរងនគរបាលជាតិ ​លោកឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន ​ដែលត្រូវបានគេបង្ហោះ​អាត់សំឡេងនៅលើ​បណ្តាញទំនាក់ទំនងសង្គម (Facebook) នៅប៉ុន្មាននាទីមុននេះ ៕