Bendtner ចង់​ចេញ​ពី Wolfsburg រក​ទ្រនំ​ថ្មី

Bendtner ចង់​ចេញ​ពី Wolfsburg រក​ទ្រនំ​ថ្មី

កីឡាករ Nicklas Bendtner បាន​ព្រលយ​ពាក្យ​ថា​ខ្លួន​ចង់​ចាក​ចេញ​ពី Wolfsburg ទៅ​កាន់​ក្លិប​ថ្មី ដែល​អាច​​មាន​ឱកាស​បង្ហាញ​ខ្លួន​បាន​ច្រើន​នៅ​លើ​ទីលាន។

 

ការ​ត្អូញត្អែរ​បែប​នេះ គឺ​​បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ​វ័យ​២៧ឆ្នាំ​ដែល​ចាកចេញ​ពី Arsenal កាល​ពី​ឆ្នាំ២០១៤ លេង​ទើប​បាន ៤៤​ដង​ប៉ុណ្ណោះ​ឲ្យ Wolfsburg និង​ស៊ុត​បញ្ចូល​ទី​បាន ៩​គ្រាប់។ Bendtner បាន​និយាយ​ថា៖ “ខ្ញុំ​មិន ទាន់​និយាយ​ពាក្យ​ថា​លា​ចំពោះ Wolfsburg នៅ​ឡើយ ប៉ុន្តែ​ពេល​ខ្លះ​ស្ថានការណ៍​គ្មាន​នរណា​អាច​គ្រប់គ្រងបាន​នោះ​ទេ”។

 

Bendtner ចង់​ចេញ​ពី Wolfsburg រក​ទ្រនំ​ថ្មី

 

Wolfsburg នឹង​ត្រូវ​ប៉ះ Gent ក្នុងពានរង្វាន់ UEFA Champions League វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នា​ខែ​កុម្ភៈ​ក្រោយ​ ខណៈ ដែល​ក្រុម​ខ្លាំង​របស់​អាល្លឺម៉ង់​មួយ​នេះ​មាន​ខ្សែ​ប្រយុទ្ធ​ពេញ​ជើង​រួច​ទៅ​ហើយ ដែល​វា​ផ្ដល់​ការ​លំបាកដល់ Bendtner ក្នុង​ការ​ប្រជែង​តំណែង​ជម្រើស​ដំបូង។

 

ទាក់ទង​នឹង​ភាព​មិនសូវ​ជោគជ័យ​ក្នុង​អាជីពរបស់ Bendtner លោក Morten Bruun ជា​អតីត​កីឡាករជម្រើស​ជាតិ​ដាណឺម៉ាក​បាន​និយាយ​ថា៖ “សមត្ថភាព​របស់ Bendtner ​​នៅ​មាន​កម្រិត គាត់​គួរ​តែ​ទៅ​លេងឲ្យ​ក្លិប​នៅ​កម្រិត​ទាប​ជាង​ក្លិប​ដែល​គាត់​ធ្លាប់​ឆ្លង​កាត់​កន្លង​មក។ គួរ​តែ​ជា​ក្លិប​ដែល​ទាប​ជាង Wolfsburg, Arsenal និង Juventus ឬ​ទាប​ជាង​ក្លិប​កំពូល​ទាំង​៣០ ឬ ៤០ នៅ​អឺរ៉ុប”។

 

ចុចអាន៖ Lord Bendtner ​ក្លាយ​ជា​ Hero ជួយ​ឲ្យ​ Wolfsburg ឈ្នះ​ Bayern លើក​ពាន​ German Super Cup

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ thesun