Barcelona នឹង​លេង​ជាមួយ Espanyol ឲ្យ​ដូច​គ្មានប្រកួត​​ជើង​ទី២

Barcelona នឹង​លេង​ជាមួយ Espanyol ឲ្យ​ដូច​គ្មានប្រកួត​​ជើង​ទី២

លោក Luis Enrique គ្រូ​បង្វឹក​ក្រុម Barcelona បាន​និយាយ​ថាក្រុម​របស់​លោក​នឹង​ប្រកួត​ជាមួយ Espanyol ក្នុង​កម្មវិធី Copa del Rey វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ឲ្យ​អស់១០០​ភាគ​រយ​ឲ្យ​ដូច​គ្មាន​ការ​ប្រកួតជើងទី២។

 

ការ​តាំង​ចិត្ត​ដូច្នេះ​បន្ទាប់​ពី​កីឡាករ​ទាំងអស់​របស់​ក្រុម​ដែល​មាន​រហស្សនាម​ថា Blaugrana កំពុង​ពេញ​ជើង និង​មាន​ការ​តាំង​ចិត្ត​ខ្ពស់។ បើ​តាម​គ្រូ​បង្វឹក​វ័យ​៤៥ឆ្នាំ​បាន​ឲ្យ​ដឹង​ថា៖ “ពួក​យើង (Barca) ធ្លាប់​លេង​យ៉ាង​ល្អបំផុតនៅ​ទឹកដី Espanyol ដោយ​បង្កើត​ឱកាស​ស៊ុត​បញ្ចូល​ទី​ច្បាស់​ៗ ៦ ទៅ ៧ដង”។

 

Barcelona នឹង​លេង​ជាមួយ Espanyol ឲ្យ​ដូច​គ្មានប្រកួត​​ជើង​ទី២

 

“ទោះ​ជា​យ៉ាង​ណា មិន​មែន​មាន​ន័យ​ថា​ក្រុម​ទាំង​មូល​មិន​មាន​ចំណុច​ត្រូវ​កែ​តម្រូវ​នោះ​ទេ ជាក់​ស្ដែងយើង​ត្រូវ​អភិវឌ្ឍការ​លេង​បន្ថែម​ទៀត”។ Enrique សង្កត់​ធ្ងន់​ដូច្នេះ។

 

ជំនួប​រវាង​ក្រុម​ខ្លាំង​មក​ពី​តំបន់​កាតាឡាន់ទាំង​ពីរ នឹង​ប្រព្រឹត្ត​ទៅ​ថ្ងៃ​ស្អែក​ ​ចំ​ថ្ងៃ King’s Day ដែល​ជា​ថ្ងៃ​បុណ្យ​ជាតិ​របស់​អេស្ប៉ាញ ហើយ​លោក Enrique រំពឹង​ថា​គាត់​នឹង​អាច​យក ៣ពិន្ទុ​ជា​កាដូ​ជូន​ដល់​អ្នក​គាំទ្រ Barca នៅ​ថ្ងៃ​ដ៏​ពិសេស​នោះ៕

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ sport-english