League Cup៖ ទាយ​ថា​ Everton ប៉ះ​ Man City នរណា​ឈ្នះ​យប់​នេះ?


League Cup៖ ទាយ​ថា​ Everton ប៉ះ​ Man City នរណា​ឈ្នះ​យប់​នេះ?

ក្រុម​ Everton នឹង​បើក​ទ្វារ​កីឡដ្ឋាន​ Goodison Park ​ស្វាគមន៍​ក្រុម​ខ្លាំង​មេឃ​ខៀវ​ Manchester City ក្នុង​ការ​ប្រកួត​ League Cup ឬ​ Capital One Cup ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជើង​ទី​១ ​នា​វេលា​ម៉ោង​០៣:០០​នាទី​យប់​នេះ។

 

League Cup៖ ទាយ​ថា​ Everton ប៉ះ​ Man City នរណា​ឈ្នះ​យប់​នេះ?

 

Everton របស់​លោក​ Roberto Martínez ​បើក​ឆាក​ឆ្នាំ​ថ្មី​២០១៦ ​ដោយ​បញ្ចប់​លទ្ធផល​ស្មើ ១-១ ទល់​នឹង​ Tottenham Hotspur ខណៈ​ដែល​ Man City របស់​លោក​ Manuel Pellegrini ​វិញ ​​ចាប់​ផ្ដើម​ឆ្នាំ​ថ្មី​ជាមួយ​នឹង​លទ្ធផល​ល្អ​ដោយ​ឈ្នះ​ Watford ២-១។ ចុះ​យប់​នេះ​ តើ​ Man City អាច​បំបាក់​ Everton បាន​ទៀត​​ទេ?

 

​​ជើង​កីឡាករ៖

 

League Cup៖ ទាយ​ថា​ Everton ប៉ះ​ Man City នរណា​ឈ្នះ​យប់​នេះ?

 

ម្ចាស់​ផ្ទះ​ Everton អាច​នឹង​ដាក់​អ្នកចាំទី​ Joel Robles ​ជំនួស​អ្នកចាំទី​ដៃ​ទី​១ Tim Howard ​សម្រាប់​ការ​ប្រកួត​យប់​នេះ ប៉ុន្តែ​ប្រធាន​ក្រុម​ Phil Jagielka ​(របួស​ជង្គង់) និង​ Steven Pienaar (របួស​សរសៃពួរ) នឹង​អវត្តមាន។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ក្រុម​ Everton អាច​ជា៖ Robles; Coleman, Stones, Funes Mori, Baines; Cleverley, Barry; Deulofeu, Barkley, Kone; Lukaku។

 

League Cup៖ ទាយ​ថា​ Everton ប៉ះ​ Man City នរណា​ឈ្នះ​យប់​នេះ?

 

​រីឯ​ក្រុម​ភ្ញៀវ​ Man City វិញ ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Sergio Aguero ​នឹង​អាច​ជា​ជម្រើស​ដំបូង​យប់​នេះ​ បន្ទាប់​ពី​ Wilfried Bony ​មាន​បញ្ហា​របួស ខណៈ​ដែល​ប្រធាន​ក្រុម​ Vincent Kompany និង​ខ្សែ​បម្រើ​ Samir Nasri ​នឹង​អវត្តមាន​ដោយសារ​របួស។ ដូច្នេះ​១១​នាក់​ដំបូង​របស់​មេឃ​ខៀវ​ ​អាច​ជា៖ Hart; Sagna, Otamendi, Mangala, Kolarov; Toure, Fernandinho, De Bruyne, Silva, Sterling; Aguero។

 

​ប្រវត្តិ​មួយ​ចំនួន​របស់​ក្រុម​ទាំង​២៖

 

League Cup៖ ទាយ​ថា​ Everton ប៉ះ​ Man City នរណា​ឈ្នះ​យប់​នេះ?

 

– ក្រុម​ទាំង​២​នេះ​ជួប​គ្នា​៥​ប្រកួត​ចុង​ក្រោយ​​ Everton ​អត់​ដែល​ឈ្នះ​ទេ ដោយ​ Man City ឈ្នះ​៤ ស្មើ​១។ ជួប​គ្នា​ចុង​ក្រោយ​កាល​​ខែ​សីហា Man City ឈ្នះ​ ២-០ នៅ​ Goodison Park។

– Everton ធ្លាប់​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ League Cup នេះ​​២​ដង កាល​ឆ្នាំ​១៩៧៧ និង​ឆ្នាំ១៩៨៤ ប៉ុន្តែ​អត់​ដែល​ឈ្នះ​ពាន​នេះ​ទេ។

– Man City ធ្លាប់​លើក​ពាន​ League Cup នេះ​បាន​៣​ដង​ហើយ​ នៅ​ឆ្នាំ​១៩៧០, ១៩៧៦ និង​លើក​ចុង​ក្រោយ​ថ្មីៗ​កាល​ឆ្នាំ​២០១៤៕

 

​ព្យាករណ៍​គូ​នេះ​គឺ៖ ​​Everton ១-២ Manchester City, ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?

 

-ចុចអាន៖ Kompany ប្រធាន​ក្រុម Man City របួស​កំភួន​ជើង​ត្រូវ​សម្រាក​ជិត១ខែ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bbc