បោះពួយ​ម៉ូតូ​ទៅបុក​ជញ្ជាំង​រថយន្ត​កំ​បុ​ង​បត់​ខ្ទាត​ផ្លោង​ទៅបុក​រនាំង​ចែកផ្លូវ​ធ្លាយ​ខូ​រ​ស្លាប់​យ៉ាង​សង្វេគ

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​វ៉ា​ក់​អឺ​នឹង​រថយន្ត​១​គ្រឿង​នៅ​ពីមុខ​កំពុង​បត់​ឆ្លងផ្លូវ​ត្រឡប់ក្រោយ បណ្តាល​ឲ្យ​ម៉ូតូ​ចាប់​ហ្វ្រាំង​មិនទាន់ ជ្រុល​ទៅបុក​ជញ្ជាំង​រថយន្ត​ខាងស្តាំ យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ខ្ទាត​ទៅ​បោក​ខ្ទប់​នឹង​រនាំង​ពុះ​ចែក​ទ្រូងផ្លូវ​ធ្លាយ​ខួរ​ស្លាប់​ភា្ល​មៗ​ក្នុង​ថ្លុកឈាម​។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ២១​និង​៤០ នាទី ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៦ ស្ថិតនៅតាម​បណ្តោយ ផ្លូវ​សហព័ន្ធរុស្ស៊ី ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ អ៊​រ វណ្ណដា ភេទ​ប្រុស អាយុ ២៨​ឆ្នាំ រស់នៅ​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​សង់​ប្រើ​ប៊ិច ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BJ-7079 ។ ចំណែក​រថយន្ត​បង្ក ម៉ាក​ឡិច​ស៊ី​ស​៣០០ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AF-4049 អ្នកបើកបរ​ពុំ​ត្រូវបាន គេ​ស្គាល់​អត្តសញ្ញាណ​នោះទេ ព្រោះ​ក្រោយពេល​កើតហេតុ បាន​រត់គេចខ្លួន ។ សមត្ថកិច្ច​បានប្រគល់​សព​ឲ្យ​គ្រួសារ​ជនរងគ្រោះ​យកទៅ​ធ្វើបុណ្យ ចំណែក​ម៉ូតូ និងរ​ថយ​ន្យ​បាន​យកទៅ​រក្សាទុក​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រង់ចាំ​ដៅ​ស្រាយ​ពេល​ក្រោយ​៕

KA-06-01-2016-17 KA-06-01-2016-20KA-06-01-2016-18