Century 21 Cambodia នាំយក​អចលនទ្រព្យ​ដែលមាន​សក្តានុពល​ឲ្យ​ជួប​អ្នកទិញ​សក្តានុពល​នៅ ហុងកុង​

: ​ទីផ្សារ​ខុន​ដូរ​ក្នុង​ទីក្រុង​ភ្នំពេញ​មាន​សន្ទុះ​កើនឡើង​ខ្លាំង​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ដោយសារ​ការកើនឡើង​នៃ​តម្រូវការ​របស់​ជនបរទេស​មក​ស្នាក់នៅ​និង​ធ្វើការ​នៅក្នុង​ទីក្រុង​កំនើន​នៃ​តម្រូវការ​លំនៅស្ថាន​ក្នុងចំណោម​បណ្ដា​ប្រជាជន​ក្នុងស្រុក ចំណាប់អារម្មណ៍​កាន់តែច្រើន​ចំពោះ​ការទិញ​ខុន​ដូរ​ទុក​សម្រាប់​ការវិនិយោគ​និង​ការរំពឹងទុក​ចំពោះ​តម្រូវការ​ក្នុង​ទីផ្សារ ដោយ​ការបើកចំហរ​ទីផ្សារ​អាស៊ាន នៅ​ឆ្នាំ​២០១៦​នេះ​។​

​ទីផ្សារ​ប្រទេស​កម្ពុជា គឺជា​ទីផ្សារ​ដ៏​គួរ​ឲ្យ​ទាក់ទាញ ក្នុង​តំបន់​អាស៊ី សម្រាប់​អ្នកវិនិយោគ​ក្នុង​តំបន់​មានដូចជា ប្រទេស​តៃវ៉ាន់ ចិន​(​ហុងកុង​) និង​ប្រទេស​សឹង្ហ​បុរី​តាម​ប្រសាសន៍​លោក គុយ វ៉ាត ប្រធាន Century 21 Cambodia​។ លោក គុយ វ៉ា​ត់ បាន​បន្តទៀតថា អាស្រ័យ​ដោយ​មើលឃើញ​កំណើន​ដ៏​ខ្លាំងក្លា​នៃ​ទីផ្សារ​ខុន​ដូរ​ព្រមទាំង​មើលឃើញ​ការអភិវឌ្ឍន៍​គំរោង​ខុន​ដូរ​មាន​កំណើន​ខ្លាំង​ប្រទេស​ទាំងនេះ​គឺជា​មុខសញ្ញា​ដ៏​សំខាន់ សម្រាប់​ព​ង្រើ​កនូវ​បណ្តាញ​ក៏ដូចជា​ឱកាស​ក្នុងស្រុក​ផងដែរ​។

​ក្រោយពី​បាន​ដំណើរការ​ជា​ផ្លូវការ​នៅ​កម្ពុជា​រយៈពេល​២​ឆ្នាំ​Century 21 Cambodia​ជា​បាន​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​អាជីវកម្ម Franchise​អចលនទ្រព្យ​ដែល​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​ក្រោម​ស្លាក​យីហោ​ទទួលស្គាល់​ជាស​កល​។ Century 21 Cambodia មិនត្រូវ ផ្តល់​អត្ថប្រយោជន៍ តាម​លក្ខណៈ ម៉ាក​សញ្ញា (brand) ដ៏​មាន​សក្តានុពល ប៉ុណ្ណោះ​ទេ Century 21 Cambodia ក៏បាន​ត ភ្ជាប់​ទៅកាន់​ពិភពលោក​ក្នុង​គោលបំណង​ពង្រឹង​នូវ​បណ្តាញ​ក្រៅ​ស្រុក​ជាពិសេស​ដើម្បី​ទាក់ទាញ អ្នកវិនិយោគ​បរទេស​ដែលមាន​សក្តានុពល​ផងដែរ​។​

​អាស្រ័យ​ហេតុនេះហើយ Century 21 Cambodia នឹង​រៀបចំ​ដំណើរ​ទស្សនៈកិច្ច​ជា​ផ្លូវការ​មួយទៀត ទៅកាន់​Century 21 ហុងកុង នៅ​ថ្ងៃទី ១០ មករា ឆ្នាំ​២០១៦ ដើម្បី​ពង្រឹង​កិច្ចការ​ប្រតិបត្តិ​ការណ៍ រវាង Century 21 កម្ពុជា​ជាមួយ Century 21 ហុងកុង​ជាមួយនឹង ការភ្ជាប់​ជាមួយ​មកវិញ នូវ​ការតភ្ជាប់​យ៉ាង​ជិតស្និត​រវាង​អចលនៈទ្រព្យ​ដែលមាន​សក្តានុពល​ក្នុងស្រុក ជាមួយនឹង អ្នកទិញ​សក្តានុពល នៅ​ហុងកុង បន្ទាប់ពី ការ​ទស្សនៈកិច្ច ទៅ Century 21 ជប៉ុន​នាពេល​ថ្មីៗ​នេះ​។

​តាមរយៈ​បទពិសោធន៍ រយៈពេល ២២​ឆ្នាំ Century 21​ហុងកុង បាន​អភិវឌ្ឍន៍​ខ្លួន​ដ៏​អស្ចារ្យ ដែលមាន​កាន់កាប់​ទីផ្សារ​ភាគហ៊ុន​មួយចំនួន នៅ​ហុងកុង ម៉ា​កាវ ព្រមទាំង ប្រទេស​ចិន​ផងដែរ​។ បច្ចុប្បន្ន នេះ Century 21 ហុងកុង​បាន​ពង្រីក​ខ្លួន​រហូតដល់​ប្រ​ម៉ាណ​ជាង​១៤០​ការិយាល័យ ដោយសារ​ការតាំង​ចិត្ត​ដ៏​មុតមាំ​របស់​ភ្នាក់ងារ​ជំនាញ​ក្នុង​ការផ្តល់​សេវាកម្ម ទិញ​និង​លក់ អចលនទ្រព្យ​ដ៏​ល្អ​បំផុត​។​
Century 21 Cambodia នាំយក​អចលនទ្រព្យ​ដែលមាន​សក្តានុពល​ឲ្យ​ជួប​អ្នកទិញ​សក្តានុពល​នៅ ហុងកុង​