រាជរដ្ឋាភិបាល​សម្រេច​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ប័ណ្ណ​សម្គាល់​ម៉ូតូ ដោយ​ពុំ​ចាំបាច់​បិទ​រូបថត

ភ្នំពេញ: រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ទីស្តីការគណៈរដ្ឋមន្ត្រី បានសម្រេច​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ប័ណ្ណ​សម្គាល់​ម៉ូតូ ដោយ​ពុំ​ចាំបាច់​បិទ​រូបថត តាម​សំណើ​របស់​ក្រសួងមហាផ្ទៃ​។​

​យោងតាម​លិខិត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​២៨​ខែធ្នូ​ឆ្នាំ​២០១៥ គោរព​ជូន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដោយ​យោងតាម​កម្មវត្ថុ ករណី​សំណើសុំ​គោលការណ៍​ធ្វើ​ប័ណ្ណ​សម្គាល់​ទោចក្រយានយន្ត​ដោយ​ពុំ​ចាំបាច់​បិទ​រូបថត​លើ​ប័ណ្ណ​សម្គាល់​ទោចក្រយានយន្ត​នោះ លោក​ស៊ូ ភិរិន្ទ រដ្ឋលេខាធិការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ជម្រាបជូន​សម្តេច​ក្រឡាហោម មេត្តា​ជ្រាបថា ចំពោះ​សំណើ​របស់​ក្រសួងមហាផ្ទៃ​ដែល​បាន​ស្នើសុំ​គោលការណ៍​អនុញ្ញាត​ឲ្យ​រាជធានី​ភ្នំពេញ ជាពិសេស​គ្រប់​ខណ្ឌ​ទាំងអស់​ដែល​បានទទួល​ប្រតិភូកម្ម​លើ​ការចុះបញ្ជី​ទោចក្រយានយន្ត​ធ្វើ​ប័ណ្ណ​សម្គាល់​ទោចក្រយាន​យ​ន្យ ដោយ​ពុំ​ចាំបាច់​បិទ​រូបថត​លើ​ប័ណ្ណ​សម្គាល់​ទោចក្រយានយន្ត​នោះ រាជរដ្ឋាភិបាល​បាន​យល់ព្រម​តាម​សំណើ​៕

រាជរដ្ឋាភិបាល​សម្រេច​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ប័ណ្ណ​សម្គាល់​ម៉ូតូ ដោយ​ពុំ​ចាំបាច់​បិទ​រូបថត