​ខ្មែរ​បុរាណ​អាច​អភិវឌ្ឍ​បច្ចេកទេស​ធ្វើ​ឡ​ដុត​ភាជន៍​និង​ភាជន៍​ដោយ​ខ្លួនឯង ព្រោះ​ខ្មែរ​ចេះ​ប្រើ​គុក​ភ្លើង មិនមែន​ចម្លង​ពី​ចិន​ទេ​!

សៀមរាប: ​ទាក់ទង​នឹង​ការសិក្សា​លើ​រចនា​សម្ពន្ធ​ឡ និង​ការរៀបចំ​ឡ​តាមរយៈ​ការធ្វើ​កំណាយ នៅក្នុង​រមណីយដ្ឋាន​អង្គរ​ចំនួន​៥​កន្លែង​មក បញ្ជាក់ថា ខ្មែរ​ប្រហែល​មិនបាន​ចម្លង​ការធ្វើ​ឡ​ដុត​ភាជន៍​ពី​ចិន​ទេ គឺ​ខ្មែរ​អាច​អភិវឌ្ឍ​បច្ចេកទេស​ក្នុងស្រុក​ធ្វើ​ឡ​ដុត​ភាជន៍​ដោយ​ខ្លួនឯង ព្រោះ​ខ្មែរ​ចេះ​ប្រើ​គុក​ភ្លើង​។ គាត់​ចេះ​បង្កើន​សីតុណ្ហភាព​កម្តៅ​ឱ្យ​កាន់តែ​ខ្ពស់​តាមរយៈ​ការធ្វើ​គុក​ឬ​ជីក​ចង្ក្រាន​ក្នុង​ដី ជាជាង​ការដុត​នៅ​ខាងក្រៅ​។ ឧទាហរណ៍ គាត់​បាន​ប្រើ​គុក​ភ្លើង​ដើម្បី​ធ្វើ​ស្ករត្នោត ស្លដែក​ដែលមាន​កម្តៅ​ដល់​១០០០co​ឬ​លើស​ហ្នឹង​។ នេះ​ជាម​តិ​ផ្ទាល់​របស់លោក សុខ កែវ​សុវណ្ណារ៉ា សមាជិក​ស្រាវជ្រាវ​សម្បត្តិ​វប្បធម៌​នៃ​ក្រុង​ណា​រ៉ា នៅក្នុង​បាឋកថា​ស្តីពី​គម្រោង​ស្រាវជ្រាវ​ឡ ដុត​ភាជន៍​នៅ​តំបន់​អង្គរ នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អ​ង្គ​រ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​កាលពីពេល​ថ្មី​កន្លងមកនេះ​។

​ចំពោះ​មតិ​នេះ ក៏មាន​ការគាំទ្រ​ពី​លោក​សាស្ត្រាចារ្យ ដុន​ហៃ អ្នក​បុរាណ​វិទូ​ដែល​បានធ្វើ​កំណាយ​ឡ​បុរាណ​នៅ​ប្រទេស​វៀតណាម​និង​ថៃ​ផងដែរ ហើយ​បច្ចុប្បន្ន​បញ្ហា​នេះ​ក្រុមការងារ​ស្រាវជ្រាវ​ក៏​កំពុង​សិក្សា​បន្ថែម​។​

​បន្ថែម​ពី​នោះ លោក​ក៏​មិនបាន​ជំទាស់​ចំពោះ​ការលើកឡើង​របស់​អ្នកស្រាវជ្រាវ​ខ្មែរ​និង​បរទេស​ភាគច្រើន​ដែល​គិតថា ខ្មែរ​យក​លំនាំ​បច្ចេកទេស​ធ្វើ​ឡ​ដុត​ភាជន៍​ពី​ប្រទេស​ចិន​នោះដែរ តែបើ​ចម្លង គឺ​ខ្មែរ​មាន​ទំនាក់ទំនង​នឹង​ចម្ប៉ា​ច្រើនជាង ព្រោះ​នៅក្នុង​សម័យកាល​តែមួយ ចម្ប៉ា​ក៏មាន​ការធ្វើ​ឡ​ដុត​ភាជន៍​ដូចគ្នា​។ ករណីនេះ​ដូច​ការរកឃើញ​ឡ​នៅ​វៀតណាម តែ​មិនមែន​វៀតណាម​ធ្វើ​ទេ គឺជា​របស់​ចម្ប៉ា ហើយ​លក្ខណៈ​នេះ​ក៏​ស្រដៀង​នឹង​ខ្មែរ​ដែរ​។​

​ចំពោះ​អំណះអំណាង​មួយទៀត​តាមរយៈ​ការសិក្សា​ពី​រចនា​សម្ពន្ធ​ឡ​និង​ការរៀបចំ​ឡ ក៏​បង្ហាញឱ្យឃើញ​ពី​ភាពខុសគ្នា​រវាង​ឡ​ដុត​ភាជន៍​នៅ​ចិន​និង​ខ្មែរ​ដែរ​។ នៅ​ចិន​មាន​ឡ​ដែលមាន​ប្រវែង​ប្រហែល​ពី​២៧​ម៉ែត្រ​ទៅ​៣០​ម៉ែត្រ ដែល​គេ​ហៅថា «​ឡ​នាគ​» ឯ​ខ្មែរ​មាន​ត្រឹមតែ​២១​ម៉ែត្រ​ប៉ុណ្ណោះ​សំរាប់​ឡ​ដុត​ភាជន៍​មាន​ស្រទាប់​រលោង​ពណ៌​ត្នោត ចំណែក​ឡ​ដុត​ភាជន៍​មាន​ស្រទាប់​រលោង​ពណ៌​បៃតង​វិញ គឺមាន​ប្រវែង​ខ្លី ពី​៦​ម៉ែត្រ​ទៅ​៩​ម៉ែត្រ​។ នេះ​ជា​បញ្ហា​មួយ​ដែល​យើង​ត្រូវ​គិត​ឡើងវិញ​អំពី​ការអភិវឌ្ឍន៍​បច្ចេកទេស​ធ្វើ​ឡ​ដុត​ភាជន៍​និង​ផលិត​ភាជន៍​ដោយ​ខ្លួនឯង​របស់​ខ្មែរ​៕