ហ្វ្រីហ្គិកទាំង ១០ របស់ Lionel Messi និង Cristiano Ronaldo ពិតជាអស្ចារ្យ

កីឡាបរទេស៖ ខ្សែប្រយុទ្ធ Lionel Messi គឺជាកីឡាកររបស់ក្លឹប អ្នកមានបុណ្យ Barcelona កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ មានតិកនិកលេង ទាំងស្តាយ៍ពញ្ញាក់បាល់ និងស៊ុត ប្រកបដោយបច្ចេកទេសខ្ពស់ ជាពិសេសគឺ ការស៊ុតហ្វ្រីហ្គិក តែម្តង ដែលធ្វើឲ្យ ទស្សនិកមិនសរសើរមិនបាន ។

នៅលើទឹកដីអេស្ប៉ាញ ក្រៅពី Lionel Messi នៅមានខ្លាចាស់ចង្កូមមាំ Cristiano Ronaldo សញ្ជាតិព័រទុហ្គាល ដែលលេងឲ្យក្លឹបអធិរាជស Real Madrid ដោយមានសមត្ថភាព លេងមិនចាញ់ កីឡាករអាហ្សង់ទីន របស់អ្នកមានបុណ្យឡើយ ។

កីឡាករ Cristiano Ronaldo ក្រៅពីស្តាយ៍បណ្តើរបាល់យ៉ាងលឿន ដើម្បីទំលុះសំណាញ់គូប្រកួត នៅមានជំនាញ មួយទៀត គឺស៊ុតហ្វ្រីហ្គិក ស្វែងរកគ្រាប់បាល់ជួយឲ្យក្លឹបឈ្នះ ។

បើទោះបីជាអ្នកទាំងពីរ ជាកីឡាករល្បីមែនពិត តែអ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍មួយទៀត រាល់ពេលក្លឹប ទាំងសងខាងជួបគ្នា តែងតែមានរឿង មិនចេះចប់ បើមិនមានរឿងទេ មានតែប្លែក ។

រឿងនេះវាគ្រាន់តែជារឿងច្រំដែរ តែអ្វីដែលប្លែកនោះ គឺការស៊ុតហ្វ្រីហ្គិក ស្វែងរកគ្រាប់បាល់ របស់កីឡាករទាំងពីរ ។

ចង់ដឹងថា ការស៊ុតហ្វ្រីហ្គិក កីឡាករទាំងពីរអស្ចារ្យប៉ុណ្ណា ទស្សនាវីដេអូឃ្លិប ដូចខាងក្រោមនេះ៖

ហ្វ្រីហ្គិកទាំង ១០ របស់ Lionel Messi និង Cristiano Ronaldo ពិតជាអស្ចារ្យ