ចំនួន​ក្រយៅ​ដៃ​ប្រាប់​ពី​ ជោគ​លាភ​ល្អ​ឬ​មិន​ល្អ


ចំនួន​ក្រយៅ​ដៃ​ប្រាប់​ពី​ ជោគ​លាភ​ល្អ​ឬ​មិន​ល្អ

ក្រយៅ​ដៃ​របស់​ប្រិយមិត្ត​ក្រៅ​ពី​ជា​ភ័ស្ដុតាង​សម្រាប់​លិខិត​ស្នាម​ផ្សេងៗ​ហើយ ក៏​អាច​បង្ហាញ​ពី​ជោគ​លាភ​បាន​ដែរ។ តាម​តម្រា​ព្យាករណ៍​សាស្ត្រ​ ដែល​ចងក្រង ដោយ​លោក​ នួន ប៊ុត បាន​ប្រាប់​ថា ចំនួន​​ក្រយៅ​ដៃ​គូទ​ខ្យង ឬ ហៅ​ថា​ខ្ចៅ​ដៃ​ ​មានទាំង​​ល្អ​និង​អាក្រក់។

 

ចំនួន​ក្រយៅ​ដៃ​ប្រាប់​ពី​ ជោគ​លាភ​ល្អ​ឬ​មិន​ល្អ

(រូបតំណាង)

 

បើ​ម្រាម​ដៃ​មាន​ ក្រយៅ​គូថ​ខ្យង​ទាំង​ ១០ ម្រាម​មាន​ន័យ​ថា អ្នក​មាន​ជោគ​លាភ​ប្រសើរ​ណាស់ ជា​មនុស្ស​មាន​បុណ្យ​ទៀត​ផង។

បើ​មាន​ ៩ នោះ​មានន័យ​ថា ជោគ​វាសនា​ល្អ​ណាស់។

បើ​​តែ​មួយ ក៏​បញ្ជាក់​ថា​ល្អ​ដែរ នឹង​មាន​ទ្រព្យ​សម្បត្តិ​ច្រើន។

បើ​មាន​ ៨ មាន​ន័យ​ថា​មិន​ល្អ​ពេក មិន​ ​អាក្រក់​ពេក​ ពោល​គឺ​គ្រាន់​បើ។

បើ​មាន​ ក្រយៅ​គូថ​ខ្យង​២ ទាយ​ថា​នឿយ​ច្រើន​ ជា​មនុស្ស​ចូល​ចិត្ត​ដើរ។

បើ​មាន​ ៣ ឬ ៥ ជោគ​វាស​នា​មិន​សូវ​ល្អ​ទេ ពោល​គឺ​ល្អ​តិច មិន​ល្អ​ច្រើន។

បើ​មាន ៦ ឬ ៧ នោះ​មិន​ល្អ​ឡើយ៕

 

ប្រិយមិត្ត​មាន​ក្រយៅ​គូថ​ខ្យង​ប៉ុន្មាន​ដែរ? ប្រាប់​ Sabay តិច​មើល៍!
អត្ថបទ៖ ណេង ណេង
​​