​ជើង​ហោះហើរ​ឥណ្ឌូណេស៊ី​​៩ ​មាន​សុវត្ថិភាព​តិច​បំផុត​ក្នុង​ចំណោម​ ១០លើលោក


​ជើង​ហោះហើរ​ឥណ្ឌូណេស៊ី​​៩ ​មាន​សុវត្ថិភាព​តិច​បំផុត​ក្នុង​ចំណោម​ ១០លើលោក

​ក្រោយ​​ពី​កើត​មាន​ឧបទ្ទវហេតុ​ជាបន្តបន្ទាប់​​ច្រើន​ករណី​កាល​ពី​ឆ្នាំ ២០១៥ ​កន្លង​ទៅ ព្រម​ទាំង​ថ្មីៗ​នេះ​មាន​រឿង​អាស្រូវ​​​​បុគ្គលិក​យន្តហោះ​​លាក់​គ្រឿង​ញៀន​មក ​ធ្វើ​ឲ្យ​ស្តង់ដារ​សុវត្ថិភាព​​របស់​ក្រុម​ហ៊ុន​អាកាសចរ​ទូទាំង​ប្រទេសឥណ្ឌូណេស៊ី​​​ មិន​ស្ថិត​​នៅ​ក្នុង​ចំណាត់​ថ្នាក់​ជើង​ហោះហើរ​ល្អ​បំផុត​ក្នុង​លោក​​ឡើយ​។

​ជើង​ហោះហើរ​ឥណ្ឌូណេស៊ី​​៩ ​មាន​សុវត្ថិភាព​តិច​បំផុត​ក្នុង​ចំណោម​ ១០លើលោក

 

បើ​តាម​​ការ​ស្ទង់​មើល​របស់​គេហទំព័រ​​ល្បី​ឈ្មោះ​ AirlinRatings.com ​បណ្ដា​ក្រុម​ហ៊ុន​អាកាសចរ​​ឥណ្ឌូណេស៊ី​ជា​ច្រើន​ជាប់​ឈ្មោះ​​ក្នុង​បញ្ជី​ ជើង​ហោះហើរ​មាន​សុវត្ថិភាព​តិច​ជាងគេ​បំផុត​ក្នុង​លោក។

 

គេហទំព័រ​ខាងលើ​ បាន​បញ្ចេញ​ឲ្យដឹង​ ក្រុមហ៊ុន​អាកាសចរ​ទាំង​ ១០​ជុំវិញ​ពិភពលោក​ដែលមាន​​​សុវត្ថិភាព​អន់​ជាងគេ​ ដោយ​ទទួល​បាន​កម្រិត​​ផ្កាយ​មួយ ក្នុង​ចំណោម​នោះមាន​ ៩​​ជា​ក្រុមហ៊ុន​ប្រតិបត្តិការ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ដូច​ជា​៖

 

១. Batik Air
២. Bluewing Airlines (មិន​មែន​របស់​ឥណ្ឌូណេស៊ី)
៣. Citilink
៤. Kal-Star Aviation
៥. Lion Air
៦. Sriwijaya Air
៧. TransNusa
៨. Trigana Air Service
៩. Wings Air
១០. Xpress Air
​​​​​​​​​​​​​​

ជើង​ហោះ​ហើរ​ចំនួន ៣ខាងលើ ​មាន Batik Air, Lion Air និង Wings Air ​ ​គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន Lion Group ​តែ​មួយ​។ ជើង​ហោះ​ហើរ​ Trigana និង​ Xpress ​តែង​តែ​​​ធ្វើ​ដំណើរ​ទៅកាន់​ភាគ​ខាង​កើត​ប្រទេស​ឥណ្ឌូណេស៊ី។


ការ​ផ្ដល់​ចំណាត់​ថ្នាក់​​ពី​សុវត្ថិភាព​ខាង​លើ គឺ​មាន​ជើង​ហោះ​ហើរ​​សរុប​ចំនួន​ ៤០៧ ​ជុំវិញ​ពិភពលោក ដោយ​ទទួល​​កម្រិត​ពី ផ្កាយ​មួយ ដល់​ផ្កាយ​ប្រាំពីរ។ បន្ថែម​លើ​​នេះ​ ​ជើង​ហោះ​ហើរ​​​មាន​សុវត្ថិភាព​​ល្អបំផុត​លើ​គេ​​​ចំនួន ២០​ ក៏​ពុំ​មាន​​វត្តមាន​ឥណ្ឌូណេស៊ី​ដែរ៕

 

ចុចអាន៖ កោះ​ឥណ្ឌូណេស៊ី​​​​ជាង​២០០០​ នឹង​ត្រូវ​បាត់​ខ្លួន​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​

ចុចអាន៖ ពិធី​បុណ្យ​នៅ​កោះ​មួយ​នៅ​​​ឥណ្ឌូណេស៊ី ​គាស់​ខ្មោច​ឲ្យ​ស្លៀក​​ខោអាវ​ថ្មី​​ដង្ហែ​តាម​ភូមិ

ចុចអាន៖ ឥណ្ឌូណេស៊ី គ្រោង​​ដាក់​ក្រពើ​​កាចៗ​ យាមគុក​​​​ដាក់​អ្នក​ទោស​គ្រឿងញៀន

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Jakarta Coconut