ទៅមើលដំណើរការថត និងការអរគុណរបស់តួក្នុងរឿង “Hormones 3” ទៅកាន់អ្នកគាំទ្រ

ភាពយន្តភាគថៃ “Hormones 3” ដែលបង្ហាញពីជីវិតររស់នៅ និងទំនាក់ទំនងនៃក្រុមសិស្សវិទ្យាល័យ ទាំងនៅសាលា និងផ្ទះបានចប់ដោយបរិបូរណ៍ហើយ ក្រោយបញ្ចាំងភាគចុងក្រោយ របស់ខ្លួននាពេលថ្មីៗនេះ។ ទន្ទឹមគ្នានេះដែរ កាលពីប៉ុន្មានថ្ងៃមុន ផលិតកម្ម GTH បានបង្ហាញសកម្មភាពខ្លះនៃដំណើរ ថតសាច់រឿងចំនួន ៦ឈុត មានទាំងឈុតក្រៅឆាក ការហាត់សម ការរៀបរាប់របស់អ្នកដឹកនាំនិងការនិយាយអរគុណរបស់តួនីមួយទៅកាន់អ្នកគាំទ្រ៕

វីដេអូទី១ បង្ហាញពីការងារក្រុមផលិតករមុនចាប់ផ្ដើមថត និងការជ្រើសរើសតួ

វីដេអូទី២ បង្ហាញពីបញ្ហាដែលក្រុមការងារជួបប្រទះញឹកញាប់ពេលថត និងសកម្មភាពកំប្លែងៗរបស់តួសម្ដែង

វីដេអូទី៣ បង្ហាញពីការជ្រើសរើសតួអាណាព្យាបាលនិងគ្រូបង្រៀន

វីដេអូទី៤ បង្ហាញពីឈុតឆាកមួយចំនួនដែលត្រូវកាត់ចោល

វីដេអូទី៥ បង្ហាញពីមតិរបស់ទស្សនិកជនចំពោះតួអង្គថ្មីៗ និងសាច់រឿងទាំងមូល

វីដេអូទី៦ បង្ហាញពីការថ្លែងអំណរគុណរបស់តួអង្គ Hormones ពីរដូវកាលទីមួយ ដល់រដូវកាលទីបី

ទៅមើលដំណើរការថត និងការអរគុណរបស់តួក្នុងរឿង “Hormones 3” ទៅកាន់អ្នកគាំទ្រ

ចុចអាន៖ វីដេអូក្រៅឆាកបង្ហាញពីការលំបាករបស់តួអង្គម្នាក់ៗក្នុងរឿង “Hormones 3”

ប្រភព៖ សប្បាយ