ដឹងទេថា វីដេអូមានអ្នកទស្សនា រាប់លានដងទទួលកម្រៃពី Youtube យ៉ាងដូចម្ដេច?

អ្នកដែលប្រើប្រាស់ប្រព័ន្ធ YouTube ក្រៅពីឃើញចំនួនទស្សនារាប់លានដងលើវីដេអូនីមួយៗ ប្រហែលជាមិនបានដឹងថា YouTube ផ្ដល់កម្រៃដូចម្ដេចចំពោះចំនួនទស្សនារាប់លានដងនេះ។

ដឹងទេថា វីដេអូមានអ្នកទស្សនា រាប់លានដងទទួលកម្រៃពី Youtube យ៉ាងដូចម្ដេច?

មុនឈានដល់ការឆ្លើយតបនឹងសំនួរខាងលើ មកស្វែងយល់ការយល់ច្រឡំមួយចំនួនដែលមនុស្សតែងចែករំលែកតៗគ្នាជាមុនសិន។

@ការយល់ច្រឡំទីមួយ៖ អ្នកចុះឈ្មោះ (Subscriber) កាន់តែច្រើន → ចំណូលកាន់តែច្រើន
ជាក់ស្ដែង៖ ចំនួនអ្នកចុះឈ្មោះគ្មានពាក់ព័ន្ធអ្វីសោះជាមួយនឹងចំណូល។ អ្នកមានចំនួន Subscriber ១សែនអ្នកអាចរកចំណូលបាន ១ពាន់ដុល្លារ ហើយអ្នកដែលមានចំនួន Subscriber ១ម៉ឺននាក់ក៏អាចរកចំណូលបាន ១ពាន់ដុល្លារដូចគ្នា។

@ការយល់ច្រឡំទីពីរ៖ ចំនួនទស្សនាកាន់តែច្រើន → ចំណូលកាន់តែច្រើន
ជាក់ស្ដែង៖ ចំនួនទស្សនាសមល្មមអាចនឹងកំណត់បានថាវីដេអូមួយរកចំណូលបានប៉ុន្មាន ប៉ុន្តែវានៅតែមិនមែនជាវិធីគណនាដ៏ត្រឹមត្រូវមួយនោះទេ។

ការពន្យល់អំពីចំណូលវីដេអូ YouTube៖
YouTube មិនផ្ដល់កម្រៃទៅលើចំនួន Subscriber ដែលអ្នកមាន ឬចំនួន Share ដែលវីដេអូអ្នកមាននោះទេ។ ផ្ទុយទៅវិញគឺគេផ្ដល់កម្រៃទៅលើចំនួន Share ដែលគេទទួលបានពីការដាក់ពាណិជ្ជកម្មនៅលើវីដេអូនោះ។ រង្វាស់នេះហៅថា Cost Per Click(CPC) ចំណូលដែលក្រុមហ៊ុន Google អាចរកបានរៀងរាល់ពេលពាណិជ្ជកម្មមួយបង្ហាញឡើង។ ចំណូលពី CPC នេះមិនជាក់លាក់នោះទេ ពោលតែងផ្លាស់ប្ដូរទៅតាមពេលវេលា មាតិកា ឬប្រភេទពាណិជ្ជកម្ម។

ក្រុមហ៊ុន Google បានកំណត់ទម្រង់ចំណូល YouTube ដូចខាងក្រោមនេះ៖
-៤៥% នៃចំណូលដែលទទួលបានពី Google adsense ក្រុមហ៊ុន Google ជាអ្នកប្រមូលយក
-នៅសល់ ៥៥% ត្រូវប្រគល់ឲ្យគណនី YouTube

ដូចនេះចំណូលដែលអ្នករកបានមិនផ្អែកលើ ចំនួនទស្សនា ឬ Subscriber ឡើយ ប៉ុន្តែផ្អែកដៃគូផ្សព្វផ្សាយពាណិជ្ជកម្មរបស់អ្នក ហើយពាណិជ្ជកម្មនោះទទួលបានការចុចចូលក្នុងកម្រិតណាដែរ។

យោងតាមការប៉ាន់ស្មាន របស់វិបសាយពាណិជ្ជកម្មមួយ បានបែងចែកប្រភេទកម្រៃ ពាណិជ្ជកម្មដូចខាងក្រោម៖

-Pre-roll ads (វីដេអូពាណិជ្ជកម្មដែលផ្សាយ មុនពេលវីដេអូមួយចាប់ផ្ដើមលេង)៖ ៥ដុល្លារសម្រាប់ចំនួនទស្សនា ១០០០ដង

-Banner ads (ផ្ទាំងផ្សាយពាណិជ្ជកម្ម)៖ ០,៨ដុល្លារសម្រាប់ចំនួនទស្សនា១០០០ដង

ប្រភព៖ សប្បាយ