យល់ពាក្យ «Crush» ទេ? តិចច្រឡំក្រាស សិតសក់អីទៅ!

ពាក្យ « Crush » ត្រូវបានយុវវ័យយកមកនិយាយស្ទើរគ្រប់គ្នា។ ចុះអ្នកដឹងថា ពាក្យនេះ មានន័យយ៉ាងម៉េច? អ្នកធ្លាប់និយាយដែរឬទេ?

យល់ពាក្យ «Crush» ទេ? តិចច្រឡំក្រាស សិតសក់អីទៅ!

បើតាមបុគ្គលិកក្រុមហ៊ុន ANUSSA កញ្ញា អ៊ូច រស្មី ពាក្យ « Crush » ចង់សំដៅទៅលើបុរស ឬនារីណាម្នាក់ លង់ចិត្តស្រលាញ់ដៃគូម្ខាងទៀត ទាំងគេមិនដឹងខ្លួន និងស្រលាញ់ខ្លួនវិញ។

«តាមខ្ញុំដឹងមកដល់ពេលនេះ Crush ជាការស្រលាញ់អាថ៌កំបាំងមួយរវាងមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀត ដែលម្ខាងទៀតមិនដឹងខ្លួន និងស្រលាញ់វិញ។ ពាក្យនេះពេញនិយមណាស់ ជាពិសេសនៅចំណងជើងបទចម្រៀង ហ្វេសប៊ុក និងតាមសាលារៀន»

ចំណែកកញ្ញា ប៉ែន លក្ខិណា ក៏បានប្រាប់ពីអត្ថន័យនៃពាក្យដ៏ពេញនិយម ក្នុងស្រទាប់យុវវ័យនេះដែរថា គឺសំដៅលើអារម្មណ៍ស្រលាញ់ រវាងមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។

«ជាក្ដីស្រលាញ់និងអារម្មណ៍ល្អ ដែលអ្នកមានលើនរណាម្នាក់ ទាំងមិនដែលស្គាល់គ្នាពីមុនមក។ គេធ្វើឱ្យអ្នកជាប់ចិត្តស្រលាញ់ ហើយរាល់ថ្ងៃអ្នកតែងនឹកដល់រូបគេ»

មិនខុសពីមតិខាងលើយុវជន ឌីម៉ង់ បានឱ្យដឹងដែរថា « ពាក្យ Crush ហ្នឹង មនុស្សដែលយើងលួចស្រលាញ់តែគេអត់ដឹងខ្លួន តែខ្ញុំអត់ដឹងថាពាក្យនេះមកពីណាទេ»៕

ប្រភព៖ សប្បាយ