តើក្រោយពេល ដែលសម្រាលកូនរួច នារីបាត់បង់អ្វីខ្លះ?

ធ្វើជានារីម្នាក់ពិតជាលំបាកណាស់ ក្រោយពេលដែលរៀបការរួចត្រូវតែបង្កើតកូន ហើយដំណាក់កាលនៃការមានផ្ទៃពោះ ដំណាក់កាលនៃការកើត និងក្រោយពេលសម្រាលសុទ្ធតែលំបាកទាំងអស់។ តើក្រោយពេលដែលសម្រាលកូនរួច រាងកាយរបស់នារីប្រែប្រួលកន្លែងណាខ្លះទៅ?

ទ្វារមាសរីកធំ
នៅពេលដែលអ្នកទើបនឹងសម្រាលកូនរួច ទ្ធារមាសរបស់អ្នកនឹងរីកធំ នោះបើអ្នករួមភេទនៅក្នុងរយៈពេល៣ខែនេះ អ្នកនឹងមានអារម្មណ៍ថាឈឺ ដូចនេះស្វាមីគួរតែអត់ធ្មត់ ដោយមិនត្រូវប្រញាប់រួមភេទឡើយ ប៉ុន្តែប្រសិនជាអត់មិនបាន អ្នកអាចប្រើអាក្បកិរិយាទន់ភ្លន់ក្នុងការប្រព្រឹត្ត។

ជ្រុះសក់ច្រើន
ក្រោយពេលដែលអ្នកសម្រាលកូនរួច សក់អ្នកនឹងជ្រុះច្រើននៅពេលដែលអ្នកកក់សក់ ដូចនេះអ្នកអាចបរិភោគអាហារដែលមានវីតាមីនB1 ដើម្បីបំពេញសារធាតុចិញ្ចឹមក្នុងរាងកាយអ្នក ហើយអ្នកអាចប្រើសាប៊ូដែលត្រូវ និងរបៀបសិត និងកក់ដែលត្រូវ នោះសក់អ្នកនឹងមិនជ្រុះទៀតទេ។

កន្លែងសំងាត់របស់អ្នកនឹងប្រែជាខ្មៅ
នៅពេលដែលអ្នកកើតកូនរួច មានកន្លែងសំងាត់ជាច្រើននឹងប្រែជាខ្មៅ ដូចជា ៖ ក្បាលដោះ បបូរមាត់នៃទ្វារមាស និងក្លៀកជាដើម វានឹងប្រែប្រួលទាំងអស់។

ប្រែប្រួលរូបរាង
អ្នកនឹងប្រែជាធាត់ ហើយក្រោយពេលដែលបំបៅដោះរួច សុដន់អ្នកនឹងយារធ្លាក់ ពោះនឹងមានស្នាម ថែមទាំងមានក្បាលពោះទៀតផង ដូចនេះអ្នកគួរតែឆ្លៀតពេលហាត់ប្រាណ ដើម្បីឱ្យរាងអ្នកត្រឡប់មកវិញ។

ឈឺចង្កេះ
ដោយសារតែអ្នកតែងតែពរកូន ហើយថែមទាំងត្រូវធ្វើការងារផ្ទះច្រើន នោះចង្កេះអ្នកនឹងឆាប់ឈឺខ្លាំងណាស់ ដូចនេះពេលដែលអ្នកលើករបស់ធ្ងន់ អ្នកគួរតែលុតជង្គង់ចុះលើក រួចទើបងើបឡើង ទើបមិនប៉ះពាល់ដល់ចង្កេះអ្នក ជាងនេះទៅទៀតអ្នកគួរតែសម្រាកឱ្យបានច្រើន មិនត្រូវនឿយហត់ពេកទេ។

កម្លាំងនឹងប្រែជាធំ
ថ្វីត្បិតតែកន្លែងជាច្រើនប្រែប្រួលអស់ ហើយមិនអាចត្រឡប់មកវិញ ប៉ុន្តែក្នុងនោះអ្វីដែលដែលប្រែប្រួលធំជាងគេគឺកម្លាំង អ្នកនឹងអាចចាប់ផ្តើមចាប់អារម្មណ៍ថាកម្លាំងអ្នកប្រែជាធំជាងមុន ដោយពីមុនមិនអាចលើករបស់ធ្ងន់បានទេ ប៉ុន្តែឥឡូវបែរជាលើកបានទៅវិញ៕

តើក្រោយពេល ដែលសម្រាលកូនរួច នារីបាត់បង់អ្វីខ្លះ?

ប្រភព៖ គេហទំព័រ www.health.com.kh