ប្លែកៗ ងាយៗ !!! តែអាចបញ្ចុះទម្ងន់ បានយ៉ាងមានប្រសិទ្ធភាព

តើអ្នកជឿទេថា វិធីសាស្ត្រប្លែកៗ និងងាយខាងក្រោមនេះ អាចជួយបញ្ចុះទម្ងន់ បានយ៉ាងមានប្រសិទ្ធភាព និងងាយស្រួលបំផុត។

ស្លៀកខោខៅប៊យ
ការស្លៀកខោបែបនេះ ឲ្យបានទៀងទាត់ នឹងជួយទប់ស្កាត់ការរីកសាយ នៃត្រគាករបស់អ្នក។

ទទួលទានផ្លែឈើពណ៌ក្រហម
ចូរជ្រើសរើសការទទួលទានឪឡឹក ទំពាំងបាយជូរពណ៌ក្រហម ប៉េងប៉ោះ ផ្លែប៉ោមក្រហម ឈើរី និងស្ត្របឺរី ជំនួសឲ្យផ្លែឈើពណ៌ខៀវ។ ផ្លែឈើពណ៌ក្រហម ផ្ទុកទៅដោយសារធាតុ anthocyanins ដែលអាចជួយការពារការស្តុកជាតិខ្លាញ់ ដែលនឹងធ្វើឲ្យអ្នកធាត់។

ហឹតក្លិនផ្លែឈើស្រស់ៗ
ប្លែកមែន ប៉ុន្តែ ការសិក្សាបានបង្ហាញថា ការស្រូបក្លិនផ្លែឈើថ្មីស្រស់ៗ ដូចជា ចេក ផ្លែប៉ោម ស្ត្របឺរី ... អាចជួយកាត់បន្ថយ បំបាត់ការឃ្លាន និងចំណង់អាហារគ្រប់ប្រភេទ។ ការហឹតក្លិន ពេលខ្លះ នឹងធ្វើឲ្យអ្នកឆ្អែត ដោយមិនចាំបាច់ញ៉ាំអាហារច្រើននោះឡើយ។

ស្រមៃថា បានញ៉ាំអាហារឆ្ងាញ់ៗ
ការសិក្សាមួយចំនួនបានបង្ហាញថា គ្រាន់តែស្រមៃ ឬគិតថា អ្នកបានញ៉ាំអាហារឆ្ងាញ់ៗ ដែលអ្នកចូលចិត្តដូចជា ភីហ្សា ស្ករ ការ៉េម ... អាចជួយឲ្យអ្នកញ៉ាំវា តិចជាងចំណង់របស់អ្នក នៅពេលដែលអ្នកបានជួប ឬញ៉ាំវាផ្ទាល់។ ការគិត និងទន្ទឹងរង់ចាំអាហារទាំងនោះ នឹងធ្វើឲ្យអ្នកបាត់ឃ្លាន លែងចង់ញ៉ាំ ឬញ៉ាំតិច ជាងការចង់របស់អ្នក។

កាហ្វេខ្មៅ
កាហ្វេខ្មៅ គ្មានកាឡូរីនោះទេ ខណៈពេលដែលកាហ្វេផ្សេងៗទៀត មានយ៉ាងហោចណាស់ ក៏ ៨០ កាឡូរីដែរ។ ដូច្នេះ ចូរផឹកកាហ្វេខ្មៅ ជំនួសឲ្យកាហ្វេទឹកដោះគោ ឬភេសជ្ជៈដ៏ទៃទៀត។

ងូតទឹកក្តៅ
ការងូតទឹកក្តៅ មុនចូលគេង អាចជួយបន្ថយស្ត្រេស និងអារម្មណ៍មួរម៉ៅ ដែលមានរយៈពេលពេញមួយថ្ងៃ។ វាក៏ជួយឲ្យអ្នកគេងលក់ស្រួល បំបាត់ការឈឺចាប់សាច់ដុំ និងសម្រក់ទម្ងន់បានផងដែរ៕

ប្លែកៗ ងាយៗ !!! តែអាចបញ្ចុះទម្ងន់ បានយ៉ាងមានប្រសិទ្ធភាព