បុរសអ្នកនេសាទ នៅកោះកុង ត្រូវបានរកឃើញ ក្រោយបាត់ខ្លួន៣ថ្ងៃ

កោះកុង៖ លោក ជា សារិន អធិការស្រុកមណ្ឌលសីមា បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ឲ្យដឹងនៅរសៀលថ្ងៃទី៦ ខែមករាឆ្នាំ ២០១៦ នេះថា សម្ថតិកិច្ច និងសាច់ញាតិសាកសពបុរសម្នាក់ ដែលធ្លាក់ទឹកចូលសមុទ្រកាលពីយប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦ ត្រូវរកឃើញនៅវេលាម៉ោង៦ព្រឹក។

លោក ជា សារិន បានបញ្ជាក់ទៀតថា សពជនរងគ្រោះ ត្រូវបានដឹកយកមកដល់ដីគោក ស្ថិតនៅ ឃុំប៉ាក់ខ្លង នៅម៉ោង១២ថ្ងៃទី៦ ខែមករានេះ។ ជនរងគ្រោះឈ្មោះ ទុំ ក្តិប ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅខេត្តកំពត មានមកស៊ីឈ្នួលធ្វើនេសាទនៅខេត្តកោះកុង។

លោកបានបញ្ជាក់ថា ជនរងគ្រោះធ្លាក់ទឹកនៅពេលយប់ ខណៈនៅពេលយប់នោះលើផ្ទៃសមុទ្រ ងងឹតមានខ្យល់ រលកធំៗជាហេតុធ្វើឲ្យពិបាករកសាកសព។ បើតាមសមត្ថកិច្ចបានបញ្ជាក់បន្ថែមទៀតថា សពជនរងគ្រោះត្រូវ បានធ្វើការកោល វិច្ច័យដោយ មានការចូលរួមពីសម្ថតិកិច្ចប្រចាំប៉ុស្តិ៏ និងកម្លាំងអធិការស្រុក ហើយចំពោះសាកសពក្រោយ ពីធើ្វកលវិច្ច័យរួចលោកប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕

បុរសអ្នកនេសាទ នៅកោះកុង ត្រូវបានរកឃើញ ក្រោយបាត់ខ្លួន៣ថ្ងៃ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត