ប្រភព​លើក​ឡើង​ថា រស់ សុភ័ណ្ឌ សក្ដិសម​ជា​តួ​អង្គ ហ្លួង​ព្រះ​ស្ដេច​កន បំផុត

ប្រភព​លើក​ឡើង​ថា រស់ សុភ័ណ្ឌ សក្ដិសម​ជា​តួ​អង្គ ហ្លួង​ព្រះ​ស្ដេច​កន បំផុត

ទ្រង់ ស៊ីសុវត្ថិ សិរីវុឌ បាន​លើក​ឡើង​ថា កីឡាករ​កាយ​វប្បកម្ម រស់ សុភ័ណ្ឌ ពិត​ជា​សក្ដិសម​បំផុត​សម្រាប់​ការ​សម្ដែង​ជា​តួ​អង្គ ហ្លួង​ព្រះ​ស្ដេច​កន ទាំង​ទេពកោសល្យ​សិល្បៈ និង​រូបរាង​កាយ។

 

ប្រភព​លើក​ឡើង​ថា រស់ សុភ័ណ្ឌ សក្ដិសម​ជា​តួ​អង្គ ហ្លួង​ព្រះ​ស្ដេច​កន បំផុតរស់ សុភ័ណ្ឌ សម្ដែង​ជា​តួ​អង្គ​ព្រះ​បាទ​សុរិយ​វរ្ម័ន​ទី២

“គ្មាន​តួ​ណា​មួយ ដែល​យក​មក​ដាក់​ជំនួស​គាត់​បាន​ទេ ហើយ​ចំណែក​ខ្ញុំ ក៏​មិន​អាច​លេង​ហ្លួង​ព្រះ​ស្ដេច​កន​បាន​ដែរ ព្រោះ​ខ្ញុំ​ចាស់​ហើយ”។ ទ្រង់​ថ្លែង​មក​កាន់ Sabay រសៀល​នេះ។ តារា​សម្ដែង​រូប​នេះ​បន្ត​ថា កីឡាករ​កាយ​វប្បកម្ម​រូប​នេះ​ជា​ប្អូន​ធម៌​របស់​ទ្រង់ ហើយ​ជា​ក្មេង​មិន​សូវ​ចូលចិត្ត​ចេញ​មុខ​នោះ​ទេ។ ជាក់​ស្ដែង រូប​គេ​ធ្លាប់​បដិសេធ​សំណើ​ចូលរួម​សម្ដែង​ភាពយន្ត​ខ្នាត​ធំ​ជា​ច្រើន​មក​ហើយ។

 

ទ្រង់ សិរីវុឌ បាន​រំលឹក​​ថា នៅ​អំឡុង​ឆ្នាំ ២០១០ ប្អូន​ធម៌​ខាង​លើ​ធ្លាប់​បាន​ចូលរួម​សម្ដែង​ជា​តួ​អង្គ​ព្រះ​បាទ​សុរិយ​វរ្ម័ន​ទី២​ម្ដង​ដែរ​តាម​រយៈ​រឿង “មហា​អធិរាជាណាចក្រ​ខ្មែរ” បន្ទាប់​ពី​ក្រុម​ការងារ​របស់ ABS សហការ​ជាមួយ​ទូរទស្សន៍​ជាតិ​កម្ពុជា​ជ្រើសរើស​រូប​គេ។ ហើយ​កាល​នោះ​ទ្រង់​សម្ដែង​ជា​តួ​អង្គ​ព្រះ​បាទ​ជ័យវរ្ម័នទី៧។ ដូច្នេះ​កីឡាករ រស់ សុភ័ណ្ឌ សក្ដិសម​ជា​តួ​អង្គ​ហ្លួង​ព្រះ​ស្ដេច​កន​ប្រាកដ​មែន៕

 

ប្រភព​លើក​ឡើង​ថា រស់ សុភ័ណ្ឌ សក្ដិសម​ជា​តួ​អង្គ ហ្លួង​ព្រះ​ស្ដេច​កន បំផុត

 

អត្ថបទ៖ សំ ជំនាញ

រូប​ថត៖ ផ្ដល់​ឱ្យ