វិធី​ធ្វើ​ស៊ុប​មាន់ លាយ​ពោត សម្រាប់​សុខភាព​

វិធី​ធ្វើ​ស៊ុប​មាន់ លាយ​ពោត សម្រាប់​សុខភាព​

​ស៊ុប ជា​អាហារ​ដែល​ផ្តល់​នូវ​សុខភាព​ល្អ​បំផុត​។ ហើយ​ថ្ងៃនេះ គេហទំព័រ​យើង​នឹង​ណែនាំ នូវ​វិធី​ធ្វើ​ស៊ុប​មួយ​ប្រភេទ ដែល​ងាយស្រួល​ក្នុងការ​ចម្អិន និង​ផ្តល់​នូវ​សុខភាព​ល្អ លើស​ពី​ការរំពឹងទុក នោះ​គឺ ស៊ុប​មាន់​លាយ​ពោត​។ ពោត មាន​ផ្ទុក​ទៅ​ដោយ​កាបូ​អ៊ី​ដ្រាត និង​ជាតិ​សរសៃ​។ រីឯ​សាច់មាន់ មាន​ផ្ទុក​ប្រូតេអ៊ីន​ជាច្រើន ដែល​អ្នកត្រូវការ​។ ស៊ុប​នេះ​អាច​ញ៉ាំ​ជំនួស​អាហារ​ពេលព្រឹក​ក៏​បាន​ដែរ​។

​រយៈពេល​រៀបចំ ១៥ នាទី​
​រយៈពេល​ចម្អិន ២០ នាទី​

​គ្រឿងផ្សំ​
-​    ​សាច់មាន់ ១០០ ក្រាម​
-​    ​ការ៉ុត កន្លះ ពែ​ង​
-​    ​ស្បៃ​ក្តោប ១ ពែ​ង​
-​    ​ពោត​ផ្អែម ២ ពែ​ង​
-​    ​ម្រេច​ម៉ត់ ១ ស្លាប​កាហ្វេ​
-​    ​អំបិល​
-​    ​ប្រេង​ឆា​។​

​វិធី​ចម្អិន​
-​    ​ដាក់​ខ្ទះ រួច​ថែម​ទឹក​
-​    ​ចិត​សាច់មាន់​ជា​ចំណិត​តូចៗ ហើយ​ដាក់​លើ​ខ្ទះ ក្នុង​រយៈពេល ១០ នាទី​
-​    ​ចាក់ទឹក​ចេញ ហើយ​ទុក​សាច់មាន់​មួយ​ដោយឡែក​
-​    ​ដាក់​ប្រេងឆា​លើ​ខ្ទះ រួច​បើកភ្លើង​ឲ្យ​ក្តៅ ទើប​ដាក់​ពោត​ចូល​
-​    ​ចិញ្ច្រាំ​ការ៉ុត ស្បៃ​ក្តោប រួច​ដាក់​ក្នុង​ខ្ទះ​
-​    ​ចាក់ទឹក​ចូល ហើយ​បន្ថែម​ម្រេច​ម៉ត់ និង​អំបិល​
-​    ​ចាក់​សាច់​មាន់​ចូល​
-​    ​រួច​កូរ​វាឲ្យ​សព្វ ហើយ​ទុក​រយៈពេល​ពី ១០ ទៅ ១៥ នាទី​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។