អត្ថន័យ​នៃ “​ការ​ថើប​”

អត្ថន័យ​នៃ “​ការ​ថើប​”

​តើ​អ្នក​ថើប​គូស្នេហ៍ ញឹកញាប់​ប៉ុណ្ណា​ដែរ​? ការ​ថើប​គ្នា​រាល់ថ្ងៃ ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់ ដើម្បី​ជួយ​ថែរក្សា និង​ពង្រឹង​ទំនាក់ទំនង​របស់​អ្នក​។ យ៉ាងណាមិញ អ្នក​ក៏ត្រូវ​ចេះ​ដឹង​ពី​វិធី និង​អត្ថន័យ​នៃ​ការ​ថើប​ដែរ ដើម្បី​ធ្វើឲ្យ​វា កាន់តែ​ពិសេស​ថែម​ទៀត​។​

​ការ​ថើប​ថ្ពាល់​
​វា​ជា​ការ​ថើប ដែល​មនុស្ស​គ្រប់គ្នា​ឧស្សាហ៍​ធ្វើ ជាពិសេស គូសង្សារ​ថ្មោងថ្មី​។ ការ​ថើប​បែប​នេះ​មានន័យ​ថា អ្នក​ស្រឡាញ់​ពេញចិត្ត​នឹង​រូបគេ ហើយ​ចង់​បាន​គេ​ជា​គូ​អនាគត​។​

​ការ​ថើប​មាត់ និង​មាត់​
​ការ​ថើប​បែបនេះ មិន​ទាក់ទង​នឹង​រឿង​លើ​គ្រែ​នោះទេ ប៉ុន្តែ វា​បញ្ជាក់​អំពី​ភាពស្និទ្ធស្នាល ដែល​អ្នក​ទាំង​ពីរ កំពុង​មាន​ឲ្យ​គ្នា​ទៅវិញទៅមក​។​

​ថើប​បែប​បារាំង (​បឺត​មាត់​)
​ការ​ថើប​បែបនេះ ពិតណាស់ គឺ​ផ្តោត​សំខាន់​ទៅលើ​រឿង​ផ្សេង (​ការ​រួមភេទ​)​។ ប្រសិនបើ​អ្នក​សង្សារ​របស់​អ្នក ចង់​ថើប​អ្នក​របៀបនេះ គឺ​គេ​ចង់បាន​អ្វី​លើសពី​ការ​ថើប ដូច្នេះ ចំពោះ​មនុស្ស​ស្រី បើ​អ្នក​មិនទាន់​ត្រៀម​ខ្លួន​រួច ឬ​មិន​ទាន់​រៀបការ​ជាមួយ​គេ​ទេ ដាច់ខាត កុំ​ប្រើ​ស្ទីល​នេះ​ឲ្យសោះ​។​

​ការ​ថើប​បែប​អ្នកក្លាហាន​ពីង​ពាង (The Spiderman Kiss)
​មិនសូវ​មាន​នរណា​ធ្វើបែបនេះ​ទេ ពីព្រោះ​វា​ពិបាក​ធ្វើ ហើយ​ទម្រាំ​ធ្វើបាន គឺ​អស់​អារម្មណ៍​ហើយ ប៉ុន្តែ ការ​ថើប​បែប​នេះ​មានន័យ​ថា អ្នក​ទាំង​ពីរ​ចង់​សាកល្បង នូវ​អ្វី​ដែល​ប្លែកៗ​ដូចគ្នា​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។