វិធីសាស្ត្រសម្រកទម្ងន់ក្នុងរយៈពេល ២៤ ម៉ោង

ការ​អត់អាហារ និង​ការសម្រក​ទម្ងន់លឿន​មិនមែន​ជាវិធីដើម្បី​ធ្វើឲ្យរាង​ស្លីមទេ។ គ្មានការ​អត់អាហារ​ណាដែល​នឹងអាច​ធ្វើឲ្យ​អ្នក​ស្រកទម្ងន់​បាន ៣-៤ គីឡូ​ក្នុង​រយៈពេលខ្លី​បាន​ឡើយ។ ប៉ុន្តែ មនុស្ស​តែងតែ​ចង់សម្រក​ទម្ងន់ច្រើន​លើសតម្រូវការ​ក្នុង​រយៈពេលខ្លី។ ដូច្នេះ ដើម្បីធ្វើឲ្យ​មានរាងស្លីម​ស្អាត​ក្នុងរយៈពេល​តែមួយថ្ងៃ អ្នកត្រូវ កាត់​បន្ថយ​ការ​ទទួល​ទាន​អំបិល។ គ្មានវិធីណា​មួយអាច​សម្រកខ្លាញ់​ក្នុងរយៈ​ពេលត្រឹមតែ ២៤ ម៉ោង​ឡើយ ប៉ុន្តែ​ការកាត់បន្ថយ​ការទទួលទាន​អំបិលនឹង​អាចជួយកម្ចាត់​បរិមាណ​ទឹកលើស​នៅក្នុង​រាងកាយ។
 
វិធីសាស្ត្រសម្រកទម្ងន់ក្នុងរយៈពេល ២៤ ម៉ោង

ទទួលទាន​តែទឹកពេញមួយថ្ងៃ
នេះជារឿង​មួយពិបាក​ធ្វើណាស់ តែវា​ជោគជ័យចំពោះវិធីសម្រក​ទម្ងន់ក្នុង​រយៈ​ពេលខ្លី។ មនុស្សមួយ​ចំនួន​សម្គាល់មើល​ការស្រកទម្ងន់​ក្រោយរយៈ​ពេល​មួយថ្ងៃ បន្ទាប់​ពីបាន​ទទួលទាន​តែទឹក​មួយ​មុខគត់។
វាទាមទារ​ឲ្យអ្នកផឹក​តែទឹក​ពេញមួយ​ថ្ងៃ។ ការទទួលទាន​ទឹកតែមួយ​មុខក្នុង​រយៈពេល ២៤ម៉ោងនឹ​ងមិនប៉ះពាល់​ដល់សុខភាព​មនុស្ស​ឡើយ ប៉ុន្តែវា​ធ្វើឲ្យ​ភាពស៊ាំចុះខ្សោយ, អ្នកម្តាយ​ដែលបំបៅ​ដោះកូន ឬអ្នកធ្វើការ​ប្រើកម្លាំង​ច្រើន មិន​ត្រូវអនុវត្ត​តាមវិធី​នេះឡើយ។
ទទួលទាន​ទឹកបន្លែតែមួយមុខ
វិធីនេះមិន​ធ្វើឲ្យពិបាកខ្លាំង​ទេ ប៉ុន្តែវា​នឹងផ្តល់​ថាមពល។ ប្រភេទ​ទឹកបន្លែពិត​ជាល្អបំផុត​សម្រាប់​មនុស្ស​ងាយនឹង​ប្រតិកម្ម តាមពិត​ទៅវាបាន​ផ្តល់នូវបរិមាណ​ជាតិកាឡូរី និង​សារធាតុ​ចចិញ្ចឹម មិនដូចជា​ការទទួល​ទានទឹកទេ។ ដើម្បីទទួល​បានលទ្ធផល​ល្អ ប្រើទឹក​បន្លែបៃតង​ពាក់កណ្តាល​លាយជាមួយទឹក​ពាក់កណ្តាល។ លើសពី​នេះទៀត អ្នក​ត្រូវចៀសវាង​ពីការ​ទទួលទាន​ផ្លែឈើ ព្រោះវាសម្បូរ​ទៅដោយជាតិស្ករ​ពីធម្មជាតិ​ដែលមិនអាច​ជួយដល់​ការសម្រកទម្ងន់ ហើយ​ថែមទាំង​ធ្វើឲ្យអ្នក​កាន់តែ​ស្រេកឃ្លាន​អាហារ។ អ្នកអាច​ទទួលទាន​ទឹកពេលណា​ដែល​អ្នកចង់ និងទទួល​ទានទឹក​បន្លែសម្រាប់​អាហារពេល​ព្រឹក, ថ្ងៃត្រង់ និង​ពេលល្ងាច។
សូណា
វិធីសូណានេះ​អាចជួយឲ្យអ្នក​សម្រកទម្ងន់​បានលឿន ព្រោះវាអាច​កម្ចាត់កម្រិត​ទឹកលើស​ចេញ​ពីសរីរាង្គ។ រយៈពេល​នៃការសូណា អាស្រ័យ​លើខ្លួនអ្នក, សីតុណ្ហភាព និង​កម្រិត​ជាតិ​សំណើម។
ជាធម្មតា សូណា ក្នុង​រយៈពេលពី ១០-១៥នាទី​ពិតជា​គ្រប់គ្រាន់។ បន្ទាប់​មក អ្នកអាច​ចេញពីកន្លែង សូណា ដើម្បីឲ្យ​ត្រជាក់ខ្លួន​សិន រួចត្រលប់​ទៅសូណា​ម្តងទៀត។ អ្នកអាច​សូណា ឲ្យបាន ២-៣ ដង។ នៅពេលចាប់ផ្តើម សូណា ដំបូង យល់ល្អ​ត្រូវ សូណា រហូតដល់​ស្រួល​ក្នុង​ខ្លួន បើទោះបី​ជាត្រឹមតែ ២-៣ នាទីក៏ដោយ។ ត្រូវចាំថា សូណា នេះដើម្បី​ឲ្យមនុស្ស​មានសុខភាព​ល្អ។ លើសពីនេះ​ទៀត វិធី សូណា នេះមិន​អនុញ្ញាត​ចំពោះមនុស្ស​ឈឺ ងាយប្រតិកម្ម​នឹង​ជាតិសំណើម ក៏ដូចជា​មនុស្សមាន​ជំងឺផ្តាសាយ, បេះដូង, របេង, ឆ្កួត​ជ្រូក, មហារីក, រលាក​ស្បែក, ជំងឺឆ្លង ឬប្រភេទ​ជំងឺផ្សេងៗ​ទៀតទាក់ទង​នឹងការ​ឡើង​កម្តៅ​រាងកាយឡើយ។
លំហាត់​ចលនាបេះដូង
លំហាត់ចលនាបេះដូង​ក៏អាចជួយកម្ចាត់កម្រិត​ទឹកលើសចេញពីសរីរាង្គ​ក្នុងរយៈ​ពេលខ្លីបានដែរ។ ឧទាហរណ៏៖ ការរត់, ការដើរលឿន, ការជិះស្គី ឬជិះកង់, ហែលទឹក, ហាត់​ស្រូប​យកខ្យល់​អាកាស, លេង​កីឡាដូចជា វៃប៉េងប៉ុង, វៃរ៉ាកែត…។ សកម្មភាពទាំងអស់នេះនឹង​អាចជួយឲ្យ​អ្នកសម្រក​ទម្ងន់បាន​លឿន។
អនុវត្តវិធីទាំង​អស់ខាងលើ
វិធីដែលប្រសើរបំផុត ដើម្បីសម្រកទម្ងន់​បានលឿន​ក្នុងរយៈពេល ១ថ្ងៃ គឺ​ត្រូវអនុវត្តតាម​តិចនិចទាំង​អស់ខាងលើ។ ឧទាហរណ៏៖ ផឹក​ទឹកពេញ​មួយថ្ងៃ, ជាពិសេស​នៅពេល​ដែល​អ្នក​ឃ្លាន, ផឹកទឹក​បន្លែ​ជំនួសអាហារ, ចំណាយពេល​វេលា ១-២ ម៉ោង (ប្រសិនបើអ្នក​មានពេល) ធ្វើលំហាត់ប្រាណ, លេងកីឡាដែល​អ្នកចូលចិត្ត រួច​ទៅកន្លែង សូណា៕
ដោយ៖ ដារ៉ា
ប្រភព៖ healthtipssource

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • វិធីសាស្ត្រសម្រកទម្ងន់ក្នុងរយៈពេល ២៤ ម៉ោង