Liverpool​បង្កើត​ស្ថិតិ​ស៊ុត​បញ្ចូល​ទី​តិច​បំផុត​ក្នុង​ចំណោម​ការ​ប្រកួត​20​លើក​នៅ​ប្រឺ​មី​ញេ​លី​ក​រដូវ​កាល​នេះ

ក្លិប​ហង្ស​ក្រហម​Liverpool បាន​បង្ហាញ​ទម្រង់​លេង​ធ្លាក់​ចុះ​នៅ​រដូវ​កាល​នេះ​តាម​រយៈលទ្ធផល​ប្រកួត​នៅ​ក្របខ័ណ្ឌ​ប្រឺ​មី​ញេ​លី​ក​២០​លើក​ស៊ុត​បញ្ចូល​ទី​បាន​តែ​២២​គ្រាប់​ប៉ុណ្ណោះ​។ លទ្ធផល​នៃ​ការ​ស៊ុត​បញ្ចូល​ទី​ចំនួន​២០​ប្រកួត ក្នុង​រដូវ​កាល​នេះ​ចាញ់​រដូវ​កាល​១៩៧០-១៩៧១ ចំនួន​១​គ្រាប់ ។

សម្រាប់​កីឡាករ Mario Balotelli ក្លិប AC Milam បាន​លុប​ចោល​កិច្ចសន្យាខ្ចី​ប្រគល់​ឱ្យ​ក្លិប Liverpool ក្នុង​ខែមករា​នេះ ដោយសារ​ទម្រង់​លេង​អន់​ស៊ុត​បញ្ចូល​ទី​បាន​តែ​១​គ្រាប់​ប៉ុណ្ណោះ និង​កំពុង​ក្លាយជា​បន្ទុក​របស់​លោក Jurgen Klopp ជា​អ្នកចាត់ការ​ដែល​ជួប​បញ្ហា​ខ្សែប្រយុទ្ធ​របួស​ច្រើន​ក្នុង​ពេល​បច្ចុប្បន្ន ៕