ដឹង​ទេ​ថា ! កីឡាករ​ណា​មានតម្លៃ​ខ្លួន​ថ្លៃ​ជាងគេ​ក្នុង​រដូវ​ដោះដូរ​កីឡាករ​ក្នុង​ខែមករា​នេះ​

​កីឡា​៖​យោងតាម​របាយការណ៍​សិក្សា​របស់ CIES Football Observatory បាន​បង្ហាញថា Lionel Messi តារា​ឆ្នើម​ក្រុម FC Barcelona មានតម្លៃ​ខ្លួន​ថ្លៃ​ដាច់​គេ​លេខ​១ ខណៈដែល​មិត្ត​រួម​ក្រុម​របស់គេ Neymar លេខ​២  Eden Harzad នៅ​លេខ​៣ លើ Cristiano Ronaldo​។​

​របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា Messi មានតម្លៃ​ខ្លួន​ជិត​២៧០​លាន​ដុល្លារ ឈរ​កំពូល​តារាង ខណៈដែល​កីឡាករ​ឆ្នើម​ប្រេ​ស៊ី​ល Neymar មានតម្លៃ​ខ្លួន ជាង​១៦៤​លាន​ដុល្លារ ឈរ​នៅ​លំដាប់​លេខ​២​។ ចំណែកឯ Hazard ក្រុម Chelsea មានតម្លៃ​ខ្លួន​ជាង​១៤០​លាន​ដុល្លារ លើ Ronaldo របស់ Real Madrid ដែលមាន​តម្លៃ​ខ្លួន​ជាង​១២២,៥​លាន​ដុល្លារ ដែល​ស្ថិតនៅ​លេខ​៤ ក្នុង​តារាង​កីឡាករ​ថ្លៃ​ជាងគេ​បង្អស់​៕

 

ដឹង​ទេ​ថា ! កីឡាករ​ណា​មានតម្លៃ​ខ្លួន​ថ្លៃ​ជាងគេ​ក្នុង​រដូវ​ដោះដូរ​កីឡាករ​ក្នុង​ខែមករា​នេះ​