ឃាត់ខ្លួន​វៀតណាម​២៣​នាក់​កាន់​អត្តសញ្ញាណប័ណ្ណ និង​ប័ណ្ណ​ស្នាក់​នៅ​របស់​ខ្មែរ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា មុន​នេះ​បន្តិច កម្លាំង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍ បាន​ធ្វើការ​ចុះ​រដ្ឋបាល​ក្នុងភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌ​ប្ញ​ស្សី​កែវ ដោយ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​២៣​នាក់ ក្នុង​នោះ​ប្រុស​២៧​នាក់ កាលពី​វេលា​ម៉ោង​០៣ និង​០៥​នាទី​រសៀល​ថ្ងៃ​ទី​០៦ មក​រា ២០១៦ ។

ប្រភព​បានឱ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​នោះ គឺ​បន្ទាប់​ពី​រក​ឃើញ​ថា ពួក​គេ​ទាំង​២៣​នាក់​ជា​ជនជាតិ​វៀតណាម តែ​បាន​ប្រើ​ប្រាស់​ឈ្មោះ​​, ​​អត្តសញ្ញាណ​ប័ណ្ណ និង​ប័ណ្ណ​ស្នាក់​នៅ​របស់​​​ជនជាតិ​ខ្មែរ ។ បច្ចុប្បន្ន ត្រូវ​កម្លាំង​នាំ​ពួក​គេ​ទៅ​ស្នងការដ្ឋាន ដើម្បី​សួរនាំ​បន្ថែម ។