ម៉ូតូ​និង​ម៉ូតូ​បុក​គ្នា បណ្តាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់ និង​ម្នាក់​រងរបួស​

ប៉ៃលិន: ​គ្រោះថ្នាក់​ចរាចរ​បង្កឡើង​រវាង​ម៉ូតូ​និង​ម៉ូតូ បណ្តាល​ឲ្យ​យុវជន​ម្នា​ក់បាន​ស្លាប់​និង​ម្នាក់ផ្សេងទៀត​បាន​រងរបួស​។​ហេតុការណ៍​គ្រោះថ្នាក់​នេះ​​បានកើត​ឡើង កាលពី​វេលា​ម៉ោង ៩​និង​២១​នាទី​យប់ ថ្ងៃ​តី​៥ ខែមករា ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

​អ្នកបើក​ម៉ូតូ​បង្ករ​ឈ្មោះ តែម បារាំង (​ស្លាប់​) ភេទ​ប្រុស អាយុ ១៥​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំកើតហេតុ​ខាងលើ និង​អ្ន​កើ​ក​ម៉ូតូ​រងគ្រោះ​ឈ្មោះ គីន សុខ​ជា​(​របួសស្រាល​)
 មាន​ទីលំនៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

​ហេតុការណ៍​នេះ​បណ្តាលមកពី​កត្តា​មនុស្ស​បើកបរ​បត់​ឆ្វេង​បាត់​សិទ្ធិ​។​បច្ចុប្បន្ន​វត្ថុតាងសមត្ថកិច្ច​បាន​យកមក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរ​​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ដើម្បី​រងចាំ​ការដោះស្រាយ​។​

​ចំណែក​សាកសព​ត្រូវបាន​ប្រគល់ ជូន​ក្រុមគ្រួសារ យកទៅ​ចាត់ចែង​ធ្វើបុណ្យ​៕​

ម៉ូតូ​និង​ម៉ូតូ​បុក​គ្នា បណ្តាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់ និង​ម្នាក់​រងរបួស​

ម៉ូតូ​និង​ម៉ូតូ​បុក​គ្នា បណ្តាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់ និង​ម្នាក់​រងរបួស​