ប៉ូលិស ផ្អាក​ឆែក​រក​លិខិត​ឯកសារ ពាក់​មី កាត​គ្រី ឈៀក តែ​នៅតែ​ចាប់​ផាក​ករណី​យានយន្ត​ល្មើសច្បាប់​

ភ្នំពេញ: ចាប់ពី​ថ្ងៃទី​៦ ខែមករា​នេះ​តទៅ ប៉ូលិស​ចរាចរណ៍ បានសម្រេច​ផ្អាក មិន​ឆែក​រក​លិខិត​ឯកសារ​ដើម ដូចជា ពាក់​មី ( ប័ណ្ណបើកបរ ) កាត​គ្រី ( ប័ណ្ណបើកបរ ) និង ឈៀក ( លិខិត​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត ) ទៀត​នោះទេ​។ ក៏ប៉ុន្តែ​ប៉ូលិស បន្ត​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដោយ​ចាប់​ផាកពិន័យ​លើ​អ្នកបើកបរ​ម៉ូតូ ឡាន ណា ដែល​មិន​ពាក់មួក​សុវត្ថិភាព និង​មិន​ពាក់​ខ្សែក្រវ៉ាត់ ជាដើម​។ នេះ​បើតាម​លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​។​

​លោក​ឡុង​ឌី​ម៉​ង់ បានប្រកាស​នៅ​រសៀល​ថ្ងៃទី​៦​មករា​នេះ​ថា "​សូម​ជម្រាបជូន​បងប្អូន​សាធារណៈជន​មេត្តា​ជ្រាប​ជា​ព័ត៌មាន​ថា សមត្ថកិច្ច​នៅលើ​ដងផ្លូវ នឹង​ផ្អាក​ជា​បណ្តោះ​អាសន្ន​ការត្រួតពិនិត្យ​លិខិតស្នាម​យានយន្ត ដូចជា កាត​គ្រី ពែរ​មី ឆៀក និង​អាជ្ញាប័ណ្ណ​អាជីវកម្ម (​សម្រាប់​រថយន្ត​ដឹកទំនិញ​) មួយរយៈ​សិន រហូតដល់​មាន​បទបញ្ជា​ថ្មី​។ ប៉ុន្តែ​ការផាកពិន័យ​ជំ​ពោះ​បទល្មើស​ចរាចរណ៍​ផ្សេង​ពីនេះ គឺ​នៅតែ​អនុវត្ត​ជា​បន្ត​"៕​