ទំនប់​ស្នេហ៍ ប៉ែន សុ​ផានី ត្រូវបាន​សង្សារ​ក្មេង​ទម្លាយ​

​មុននេះ​បន្តិច​គេ​មើលឃើញថា ស្នេហា​របស់​តារា​សម្តែង​ជើងចាស់ ប៉ែន សុ​ផានី និង លោក ម៉ា​រ៉ា ប៊ុណ្ណា មាន​ភាព​ល្អូកល្អិន​នឹង​គ្នា​ខ្លាំងណាស់ ព្រោះ​គូស្នេហ៍​ខុស​វ័យ​មួយគូ​នេះ​តែងតែ​បណ្តើរគ្នា​យ៉ាង​ត្រសង​ចូលរួម​ក្នុង​កម្មវិធី​អ្នកសិល្បៈ​ជារឿយៗ ។​

ទំនប់​ស្នេហ៍ ប៉ែន សុ​ផានី ត្រូវបាន​សង្សារ​ក្មេង​ទម្លាយ​

​ប៉ុន្តែ​សម្រាប់​មួយរយៈ​ក្រោយនេះ គេ​សង្កេតឃើញថា​អ្នក​ទាំងពីរ​ហាក់​សោះអង្គើយ និង មិនមាន​សកម្មភាព​ស្នេហា​ស្អិតល្មួត​ដូច​មុន​ទៀតឡើយ សូម្បីតែ​ក្នុង​កម្មវិធី​មង្គលការ​ប្អូនស្រី​បង្កើត​របស់ អ្នកនាង ប៉ែន សុ​ផានី ក៏​មិនឃើញ​វត្តមាន​លោក ម៉ា​រ៉ា ប៊ុណ្ណា ទៅ​ចូលរួម​ដែរ ដែលជា​ហេតុ​ធ្វើឱ្យ​មហាជន​មួយចំនួន​កើតការ​សង្ស័យ​ចំពោះ​ទំនាក់ទំនង​ស្នេហ៍​មួយ​នេះ​កាន់តែខ្លាំង ។​

ទំនប់​ស្នេហ៍ ប៉ែន សុ​ផានី ត្រូវបាន​សង្សារ​ក្មេង​ទម្លាយ​

​ជាមួយនឹង​មន្ទិល​ស្នេហ៍​នេះដែរ ថ្មីៗ​នេះ​មាន​ព័ត៌មាន​ពី​ចង្កោម​អ្នកសិល្បៈ​ថា ប៉ែន សុ​ផានី បាន​បែកបាក់​ស្នេហ៍​សង្សារ​ក្មេង​បាត់ទៅហើយ មូលហេតុ​ដោយសារ​តារា​សម្តែង​ជើងចាស់​រូបនេះ​មានចិត្ត​ហួងហែង​នឹង​ប្រុស​ស្នេហ៍​វ័យក្មេង ម៉ា​រ៉ា ប៊ុណ្ណា ខ្លាំងពេក ពោលគឺ​នាង​ប្រចណ្ឌ​ជ្រុល​តែម្តង ។​

​ទាក់ទង​នឹង​ព័ត៌មាន​លេច​ធ្លាយ​នេះ បើតាម​ប្រភពព័ត៌មាន​ក្នុងស្រុក​មួយ​បានឱ្យដឹងថា ប៉ែន សុ​ផានី មិនមាន​ការបកស្រាយ​អ្វី​គួរឱ្យកត់សម្គាល់​ទេ​លើ​បញ្ហា​នេះ ដោយ​តារា​សម្តែង​ជើងចាស់​រូបនេះ​កំពុង​ជាប់​ធ្វើដំណើរ​តាមផ្លូវ ។ ប៉ុន្តែ​សម្រាប់​មហាជន​ដែល​កំពុង​តែមាន​ចម្ងល់​នេះ​បាន​លើកឡើងថា ការឆ្លើយ​បែបនេះ​របស់​តារា​សម្តែង​ដែល​ធ្លាប់​ល្បី​ខ្លាំង​ក្នុង​ទសវត្សរ៍​ទី ៨០ រូបនេះ​ទំនងជា​ចង់​លាក់បាំង​ហើយ​មើល៍ទៅ ។​

ទំនប់​ស្នេហ៍ ប៉ែន សុ​ផានី ត្រូវបាន​សង្សារ​ក្មេង​ទម្លាយ​

​បើ​និយាយ​ពី​លោក ម៉ា​រ៉ា ប៊ុណ្ណា វិញ លោក​បាន​បរិយាយ​ដោយ​ឥត​លាក់លៀម​ទៅលើ​ព័ត៌មាន​នោះ​ថា លោក​ពិតជា​ទទួលស្គាល់​ពី​ចំណង​ស្នេហ៍​ប្រះ​ឆា​រវាង​លោក និង ប៉ែន សុ​ផានី ពិតមែន ហើយ​សម្រាប់​ស​ម្ព័​ន​ស្នេហ៍​មួយ​នេះ​បាន​ដើរ​ដល់​ផ្លូវបំបែក​មាន​រយៈពេល​ប្រហែល​មួយឆ្នាំ​មកហើយ តាំងពី​អ្នកនាង ប៉ែន សុ​ផានី ឡើង​ធ្វើ​បទ​សម្ភាស​នៅ​ទូរទស្សន៍ MyTV មកម្ល៉េះ ។ លោក​បាន​បន្តទៀតថា មូលហេតុ​នៃ​ការបែកបាក់​មិនមែន​កើត​មកពី​ភាព​ប្រចណ្ឌ ឬ មាន​ជម្លោះ​អ្វី​នឹង​គ្នា​ទេ ពោលគឺ​មកពី​ពួកយើង​អស់​និស្ស័យ​ស្នេហ៍​នឹង​គ្នា​តែម្តង ។

ទំនប់​ស្នេហ៍ ប៉ែន សុ​ផានី ត្រូវបាន​សង្សារ​ក្មេង​ទម្លាយ​

​ទោះជា​ម្ចាស់​បទ​«​ដី​ថ្លៃ​ប្រល័យ​ស្នេហ៍​» ម៉ា​រ៉ា ប៊ុណ្ណា ទម្លាយ​ចេញ​ថា ចំណង​ស្នហ៍​រវាង​លោក និង អ្នកនាង ប៉ែន សុ​ផានី ឈានដល់​ផ្លូវ​ពុះ​ហែក​បេះដូង​យ៉ាងណាក្តី ប៉ុន្តែ​ចំពោះ​មិត្តភាព និង ការ​រាប់អាន លោក​បានបញ្ជាក់​ផងដែរ​ថា គឺ​នៅតែ​ដដែល គ្រាន់តែ​ថា​ពួកយើង​លែង​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​ទៀតហើយ ។ ការបញ្ជាក់​នេះ​ស្របទៅនឹង​អ្វីដែល​យើង​មើលឃើញ​ស្រាប់ ព្រោះ​ថ្មីៗ​នេះ អ្នក​ទាំងពីរ​ទើបតែ​បាន​ថត​បញ្ចប់រឿង​«​ទេសចរណ៍​ឋាននរក​»​រួមគ្នា​រួចហើយ ៕ សាកល​

ទំនប់​ស្នេហ៍ ប៉ែន សុ​ផានី ត្រូវបាន​សង្សារ​ក្មេង​ទម្លាយ​