ច្បាប់​ចរាចរណ៍​ថ្មី​៖សមត្ថកិច្ច​ពន្យារ​ពេល​ផាកពិន័យ​លិខិតស្នាម​មួយចំនួន​

​ភ្នំពេញ​៖ប្រធាន​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ លោក រុន រ័ត្ន​វាសនា បាន​ប្រាប់ថា កម្លាំង​នគរបាល​ចរាចរ​បានសម្រេច ពន្យារ​ពេល​ត្រួតពិនិត្យ​លិខិតស្នាម​យានយន្ត ដូចជាបណ្ណ​សម្គាល់​យានយន្ត បណ្ណ​បើកបរ បណ្ណ​ត្រួតពិនិត្យ​យានយន្ត (​ឈៀក​) និង​អាជ្ញាបណ្ណ​អាជីវកម្ម (​សម្រាប់​រថយន្ត​ដឹកទំនិញ​) មួយរយៈ​ពេល​សិន រហូតដល់​មាន​បទបញ្ជា​ថ្មី ដើម្បី​សម្រួល​ដល់​ការងារ​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​ឲ្យ​មាន​ប្រសិទ្ធភាព​។ ចំពោះ​ការពិន័យ​បទល្មើស​ចរាចរ​ផ្សេងៗ សមត្ថកិច្ច​នៅតែ​បន្ត​អនុវត្ត​ដដែល​។​ នេះ​ជា​ការ​បញ្ជាក់បន្ថែមរបស់ លោក រុន រ័ត្នវាស​នា។

សូម​បញ្ជាក់ថាការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មីរយៈពេល ៥​ថ្ងៃមកនេះ សមត្ថកិច្ច​បាន​ផាកពិន័យ​យានយន្ត​ចំនួន​ជាង៣​ម៉ឺន​គ្រឿង អប់រំ​ជាង២​ម៉ឺន​គ្រឿង ព្រមទាំង​ពិន័យ​បាន​ប្រា​ក់ជាង៣០០​លាន​រៀល​៕