អ្នកដំណើរ​រិះគន់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​តបរិស្ថានមិនល្អ ឆ្អេះឆ្អាប ​និង​គ្មាន​សណ្តាប់ធ្នាប់

ខេត្ត​បន្ទាយមានជ័យ ៖ អ្នកដំណើរ​ជាតិ​និង​អន្តរជាតិ​បាន​ធ្វើការ​រិះគន់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ថា បរិស្ថានមិន​ល្អ ​មាន​ក្លិនឆ្អេះ​ឆ្អាប​ និង​គ្មាន​សណ្តាប់ធ្នាប់​ ។

ពល​រដ្ឋ​បន្ត​ថា ភាព​ឆ្អេះឆ្អាបនេះ ដោយ​សារ​រទេះដឹក​ត្រី​ឆ្លង​ព្រំដែន​​ទៅ​ថៃ​ ខ្វះ​ការ​វេច​ខ្ចប់​ត្រឹមត្រូវ​ដងផ្លូវ​ចេញពី​ថៃ ​ស្ទើរ​រក​ផ្លូវ​ដើរ​គ្មាន​ម្តុំ​ទីតាំង​ច​ត្តា​ឡី​ស័ក​ ។ ការ​ដឹក​ជញ្ជូន​ត្រី​តាម​រទេះ​សណ្តោង​អូស​ដោយ​ម៉ូតូ​​ទឹក​ហូរ​ស្រក់​តាម​ដងផ្លូវ​បង្ក​​ឆ្អេះឆ្អាប ​ហើយ​រាល់​រទេះដឹក​ត្រី​ទាំង​អស់ គេ​យក​​ស្ពាន​ព្រំដែន​ធ្វើ​ជា​​កន្លែង​ឈប់​សំចត ​មុន​អូស​ចូល​ទៅ​ដី​ថៃ​ដោយ​ថ្មើ​រ​ជើង​ ។ លើ​ស្ពាន​ព្រំដែន ក៏​​មានទឹក​ស្រក់​ក្លិន​ឆ្អេះ​ឆ្អា​ប ហើយដោយ​សារ​ការ​ឈប់​សំចត​នេះ​ពេល​ខ្លះ​ បាន​ធ្វើ​ឲ្យ​រថយន្ត ​និង​រទេះ​កកស្ទះ​ពេញ​លើ​ស្ពាន​​ព្រំដែន​តែ​ម្តង ​។

ដោយឡែក ​ដងផ្លូវ​ខាងកើត​ជាប់​​និង​ទីតាំង​ច​ត្តា​ឡី​ស័ក ​រក​ផ្លូវ​ដើរ​ស្ទើរ​មិន​ចង់​កើត ​គឺ​ម៉ូតូឌុប​ចាំ​ចាប់​ដណ្តើម​ម៉ូយ​អនាធិ​ប​តេ​យ្យ
​សូ​ម្បី​តែ​ក្នុង​ទីតាំង​ច​ត្តា​ឡី​ស័ក​ ក៏​​មាន​ម៉ូតូ​ឈប់​ចត​ត្រៀបត្រា​កន្លែងធ្វើការ​នោះ​ផង​ដែរ ​។ ជុំវិញ​​ខ្លោងទ្វារ​ប្រាសាទ​កំពូល​បី​មុខ​ទី​ស្នាក់ការ​ត្រួតពិនិត្យ​ព្រំដែន​ក៏​​ដូច​គ្នា​ដែរ ​។ បច្ចុប្បន្ន​ គេ​នាំ​គ្នា​ចត​ម៉ូតូ​ព្រោងព្រៀត​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​​​ពិបាក​ឆ្លងកាត់​ចេញចូល​ទៅ​បំពេញបែបបទ ​(​ទិដ្ឋាការ​) ​។

កន្លង​មក ​សមត្ថកិច្ច​ច្រក​ទ្វារ​បាន​នាំ​គ្នា​ចាប់​ម៉ូតូ​ ដែល​គ្មាន​សណ្តាប់ធ្នាប់​អប់រំ​ម្ចាស់​​ដែរ​តែ​មួយ​រយៈ​​ចុង​ក្រោយ​នេះ​ កើត​មាន​ទៀត​។ ជុំវិញ​បញ្ហា​ខាងលើ​ លោក​វួ​ច ​អូន​ ប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​​ទទួលស្គាល់​ថា​ ពិតជា​កើត​មាន​មែន​ ដោយ​លោក​លើក​ឡើង​ថា​ វា​ដូច​ជា​ការ​វែក​ចក ​ឬ​មេមាន់​បណ្តើរកូន​ទា ​តែ​លោក​ថា​នឹង​ព្យាយាម​កែ​លំអ​បញ្ហា​ហ្នឹង​​ឱ្យ​​បាន​។