តាម​អនុ​សាសន៍​សម្តេចតេជោ​ ក្រសួង​យុត្តិ​ធម៌​បញ្ឈប់​ការ​បន្ធូរ​បន្ថយ​ និង​លើក​លែង​​​អ្នក​ទោសប្លន់ ​និង​បទ​ឧក្រិដ្ឋ​ធំៗ

​រាជធានី​ភ្នំពេញ​៖ ​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងយុត្តិធម៌​អះអាង​ថា​ គ្មាន​ការ​លើកលែង និង​បន្ធូ​របន្ថយទោស​ចំពោះ​ទណ្ឌិត​ណា​ដែល​ប្រព្រឹត្តបទល្មើស​ប្លន់ គ្រឿងញៀន និង​ឧក្រិដ្ឋ​ដែល​មាន​លក្ខ​ណៈ​ទ្រង់ទ្រាយ​ធំ​ៗ​ឡើយ​។

ការ​អះអាង​របស់​មន្ត្រី​រូប​បាន​ធ្វើ​ឡើង​នៅ​ពេល​ក្រសួងយុត្តិធម៌​បាន​កោះ​អញ្ជើញ​តំណាង​ពន្ធនាគា​រព្រះរាជអាជ្ញា​គណៈ​អភិបាលខេត្ត​ទូ​ទាំង​ប្រទេស​ដើម្បី​ពិនិត្យ​មើល​លើ​ការ​ពង្រឹង​គោលការណ៍​នៃ​ការ​បន្ធូ​របន្ថយ​ និង​លើកលែងទោស ។

លោក​ជិន ​ម៉ា​លី​ន ​អ្នកនាំពាក្យ​ក្រ​សួ​ងយុត្តិធម៌​បាន​លើក​ឡើង​ក្នុង​ស​ន្និ​សីទ​សារ​ព័ត៌​មាន​ក្រោយ​កិច្ចប្រជុំ​នា​ព្រឹក​ថ្ងៃ​ទី​៦ ​មករា ​​២០១៦​ នៅ​ទី​ស្តីការ​​ក្រសួងថា​ ការ​លើកលែង និង​បន្ធូ​របន្ថយទោស​មិន​អនុវត្ត​ចំពោះ​ទ​ណ្ឌិ ត​​ណា​ដែល​ជាប់​ទោស​នៅ​សេសសល់​រយៈពេល​តិច​ចំនូ​ន​ទោស ។

បាន​ន័យ​ថា​ ទណ្ឌិត​ដែល​នៅ​សល់​រយៈពេល១ខែ​ ឬ​២​ខែ​មិន​ធ្វើការ​លើកលែងទោស​នោះ​ទេ គឺ​ទុក​ឲ្យ​ទណ្ឌិត​នោះ​អនុវត្ត​ទោស​ចប់​ទោស​ជា​ស្ថាពរ​តែ​ម្តង​។ យើង​មិន​ធ្វើការ​លើកលែងទោស​ចំពោះ​ទណ្ឌិត​ដែល​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​ធំ​ៗ និង​ជា​បទល្មើស​មិន​រាងចាល​ដូច​ជា បទល្មើស​ប្លន់ ឧក្រិដ្ឋកម្ម និង​គ្រឿងញៀន​ធំ​ៗ »​។

ទោះបី​ជាមួយ​គ្នា​ដែរ​លោក​បានកន្លង​មក​មុន​នឹង​ធ្វើការ​លើកលែង និង​បន្ធូ​របន្ថយទោសនា​ពេល​កន្លង​មក​មានការ​ស្នើ​សុំ​ពី​ប្រធាន​ពន្ធនាគារ និង​មានការ​ត្រួតពិនិត្យ​បាន​ដិ​ត​ដល់ ​រួច​ដាក់​សំណើ​នោះ​មក​គណៈ​កម្មា​ធិការ​ថ្នាក់​ជាតិ​ដើម្បី​ពិនិត្យ​ និង​វាយតម្លៃ​ដែល​មាន​សមាសភាព​មក​ពី​អន្តរ​ការ​ក្រសួង​ទើប​មានការ​លើកលែង និង​បន្ធូ​របន្ថយទោស​៕