CPP ប្រារព្វ​ពិធី​រំលឹក​ខួប​៧​មករា នៅ​ទីស្នាក់ការ​បក្ស

​គណបក្ស​ប្រជាជន​កម្ពុជា នឹង​រៀបចំ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៧ នៃ​ទិវា​ជ័យជម្នះ ៧​មករា​(៧ មករា ១៩៧៩-៧ មករា ២០១៦) នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស វេលា​ម៉ោង​៨​ព្រឹក ក្រោម​អធិបតេយ្យភាព សម្ដេច ហេង សំរិន និង​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​

​ក្នុង​ពិធី​ប្រារព្ធ​ខួប​អនុស្សា​វី​រី​យ៍ ៧​មករា​នេះ នឹងមាន​ការចូលរួម​ពី​សមាជិក សមាជិការ​គណបក្ស​ប្រជាជន​ប្រមាណ​ជា​១​ម៉ឺន​នាក់​។​នេះ​បើតាម​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​។​
​គួរ​បញ្ជាក់ថា ថ្ងៃទី​៧ មករា គឺ​ថ្ងៃ​ដែល​ប្រជាជន​កម្ពុជា បាន​រួច​ផុតពី​ទុក​លំបាក​វេទនា នៃ​របប​អាវខ្មៅ ប៉ុល ពត​៕