លោក ស ខេង ថា​វៀតណាម​ព្រម​ឈប់​ជួល​ដី​ខ្មែរ​នៅ​តាម​ព្រំដែន

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​នៅ​ថ្ងៃ​ទី​៦ មករា នេះ​ថា ចាប់​ពី​ពេល​នេះ​ត​ទៅ វៀតណាម​នឹង​ឈប់​ជួល​ដី និង​ពិចារណា​លើ​ការ​ជួល​ដី​ទាំង​អស់​តាម​បណ្ដោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ។

លោក ស ខេង ថ្លែង​ដូច្នេះ បន្ទាប់​ពី​កិច្ច​ប្រជុំ​ការងារ​ជាមួយ​នឹង​មន្ត្រី​ពន្ធនាគារ​នា​ក្រសួង​មហាផ្ទៃ ដោយ​អះអាង​ថា រដ្ឋាភិបាល​វៀតណាម បាន​សម្រេច​ឈប់​ឲ្យ​ពលរដ្ឋ​គេ​ជួល​ដី​ខ្មែរ​តាម​ព្រំដែន ហើយ​នឹង​ប្រគល់​ដី​នោះ​មក​កម្ពុជា វិញ។

កាល​ពី​ពេល​ថ្មីៗ​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ស្នើ​ដល់​ភាគី​វៀតណាម ឈប់​ជួល​ដី​ខ្មែរ​នៅ​តាម​ព្រំដែន ព្រោះ​ការ​ជួល​ដី​នោះ មិន​បាន​ផ្ដល់​ផល​ប្រយោជន៍​ដល់​ពលរដ្ឋ​កម្ពុជា នៅ​តាម​ព្រំដែន​ឡើយ។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​របស់​យើង...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។